មិត្តអ្នកអានដែលបានតាមដានអ៊ិនស្តាក្រាមរបស់តារាសម្តែងស្រីឆ្នើម khemanito ប្រហែលជាបានដឹងហើយថាតាំងពីថ្ងៃកើតហេតុរហូតមកទាល់ពេលនេះតារាស្រីរបស់យើងនៅមិនទាន់អស់អាល័យជាមួយសម្តេចគ្រូដែលនាងគោរពស្រលាញ់ឡើយ។

នៅថ្ងៃបានពត៌មានពីការបាត់បង់ជីវិតអ្នកនាង khemanito ជាមនុស្សដំបូងដែលបានផុសសម្តែងទុក្ខសោក និងសារនិយាយពាក្យក្នុងចិត្តរបស់ខ្លួនចំពោះរាជគ្រូ។ លើលពីនេះទៅទៀតតារាស្រីបានធ្វើដំណើរទៅចូលរួមកម្មវិធីបុណ្យជារៀងរាលថ្ងៃរហូតចប់ចុងចប់ដើម។

ចុងក្រោយថ្ងៃនេះ khemanito បាននាំអ្នកម្តាយ និងធីមទៅជូនដំណើរជាលើកចុងក្រោយនៅមាត់ទន្លេរដែលមានរៀបចំកម្មវិធីបង្រោយធាតុរបស់សម្តេងគ្រូចូលក្នុងទឹកសមុទ្រ។ បន្ទាប់ពីតារាស្រីបានផុសរូបនិងសារចុងក្រោយសសេរថា “មកជូនដំណើរម៉មចា ☁️🌊🙏🏻 … 🤍ដោយក្តីស្រលាញ់និងគោរពចាស🤍”។
អត្ថបទដោយ សា


