បន្ទាប់ពីរឿងបុព្វសនិ្នវាសបានចេញផ្សាយតាមរោងភាពយន្តយ៉ាងជោគជ័យ ហ្វែនៗមិនដែលបានឃើញមុខលោក popezaap នៅតាមកម្មវិធីផ្សេងៗឡើយ។ តារាប្រុសសំងំធ្វើរឿងដែលខ្លួនឯងចូលចិត្តបែបឯកជន ទើបតែមានចេញមុខដំបូងថ្ងៃនេះ ហើយរឿងល្អៗក៏ត្រូវបានចែកចាយអោយទស្សនិកជនបានដឹង។

នៅក្នុងកម្មវិធីលោក popezaap បាននិយាយអំពីរការធ្វើបុណ្យក្នុងកំឡុងទេសកាលញ៉ាំអាហារបួសរបស់ប្រទេសថៃ ហើយនៅពេលអ្នកយកពត៌មានសាកសួរពីការចែករំលែកតារាប្រុសឆ្លើយថាជារៀងរាល់ឆ្នាំគាត់តែងតែចូលរួមបរិច្ចាកថវិកាអោយក្មេងៗដែលពិកា ឬមិនអាចទទួលបានឧកាសល្អៗដូចគេ (ជួយគ្រប់ផ្នែកដែលខ្វះខាត) មួយឆ្នាំៗគាត់ចាយថវិកាអស់ជិតលានបាត។

ដោយបន្ទាប់ពីឃើញបទសម្ភាសន៍ហើយបណ្តាលអ្នកគាំត្ររបស់លោក popezaap នាំគ្នាចូលមក ខមមិននៅលើវីដេអូពត៌មាននោះយ៉ាងច្រើនកុះករដោយសសេរថា “តួឯកទាំងនៅក្នុងរឿង និងក្នុងជិវិតពិត”, “ជូនពអោយការងារច្រើន ហេងហេងៗគ្រប់ពេលវេលាណា” និងខមមិនអរគុណជាច្រើនផ្សេងទៀត។
អត្ថបទដោយ សា



