គួររំលឹកផងដែរថាកាលពីមុននៅប្រទេសកូរ៉េមានច្បាប់មួយបានចែងថាគូស្នេហ៍ណាដែលមានវង្សត្រកូលដូចគ្នាគឺមិនអាចរៀបការជាមួយគ្នាបាននោះទេ។
ឧទាហរណ៍ៈ បើគូសង្សារមួយគូមានត្រកូល Kim ដូចគ្នា ពួកគេនឹងមិនអាចរៀបការជាមួយគ្នាបាននោះទេ។នេះប្រសិនបើអតីតប្ដីប្រពន្ធត្រកូល Song មួយគូនេះស្រលាញ់គ្នាក្នុងកំឡុងពេលច្បាប់មួយនេះនៅតែមានប្រសិទ្ធភាព នោះអ្នកទាំងពីរពិតជាមិនអាចរៀបការជាមួយគ្នាបានឡើយ ។
យ៉ាងណាមិញ ច្បាប់ហាមឃាត់មិនអោយរៀបការជាមួយវង្សត្រកូលដូចគ្នានេះត្រូវបានដកចេញ ៣ ដងរួចមកហើយក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ហើយមានគូស្នេហ៍ដែលមានវង្សត្រកូលដូចគ្នាប្រមាណជាង ២ ម៉ឺនគូបានរៀបការជាមួយគ្នា។
ហើយច្បាប់ដែលបានចែងក្នុងមាត្រា ៨០៩ ត្រូវបានលុបចោលជាផ្លូវការក្នុងឆ្នាំ ២០០៥ ពោលគឺច្បាប់នេះត្រូវបានលុបចោលតាំងតែពី ១៤ ឆ្នាំមុន ហើយរាល់គូស្នេហ៍ដែលមានត្រកូលដូចគ្នា ពួកគេក៏អាចរៀបការជាមួយគ្នាបានដោយស្របច្បាប់។ ពួកគេអាចរៀបការជាមួយគ្នាបានទោះបីជាមានវង្សត្រកូលដូចគ្នា អោយតែមិនមានជាប់សាច់ឈាមនឹងគ្នា៕
ប្រភព៖ Koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ