ជាតារាប្រុសមួយរូបទៀតដែលភាពក្តៅគគុកមិនដែលសាយភាយសម្រាប់ “Bright Wachirawit” ព្រោះក្រៅពីមានការងារច្រើនចូលមក ចំនួនអ្នកតាមដានបានឡើងដល់ ១៦,១ លាននាក់ហើយ។ បូកនឹងពេលនេះ Bright នៅតែឡើងដូចជា ឯកអគ្គរដ្ឋទូតនៃម៉ាកយីហោល្បីលើពិភពលោកដូចជា “Burberry” ត្រូវបានចាត់ទុកថាជាជនជាតិថៃដំបូងគេដែលមានប្រេនដ៏ល្បីល្បាញកក់ទុក។ ដោយ Instagram @Burberry បានបង្ហោះរូបភាពរបស់ Bright រួមជាមួយនឹង caption ថា ” @Burberry មានមោទនភាពក្នុងការស្វាគមន៍តារាប្រុសថៃ @BbrightVc ក្នុងនាមជា Brand Ambassador ថ្មីបំផុតរបស់យើង។
