ត្រៀមរួចជាស្រេចសម្រាប់ស្វាគមន៍កូនប្រុស DJ Put-Jui សាងសង់តារាងបាល់នៅទីធ្លាផ្ទះវីឡាឱ្យហើយ!

​រាប់ពេលវេល​ថយ​ក្រោយនឹងក្លាយជា​​ឪពុក​ម្តាយ​ថ្មីថ្មោង​សម្រាប់​ “DJ Put Phutthichai” និង​ភរិយា​ “Jui Warataya” ដែល​ពេល​នេះ នាង​មាន​ផ្ទៃ​ពោះ​កូន​ដំបូង​ជា​កូន​ប្រុស។ ក្នុងចំណោមមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនបានអបអរសាទរដល់ពួកគេទាំងផងដែរ និងពីអ្វីដែលគេស្គាល់ អ្នក​ទាំង​ពីរ​បាន​សង់កន្លែងស្នាក់នៅហើយសង់ផ្ទះថ្មីនៅកណ្តាលកសិដ្ឋានចិញ្ចឹមឆ្កែ។

ថ្មីៗនេះ DJ Put បានធ្វើការអាប់ដេតការសាងសង់ផ្ទះនៅ RaiMameung យ៉ាងស្រស់ស្អាត និងអស្ចារ្យ បូករួមទាំងមានទីលានបាល់ទាត់ដ៏ធំនៅមុខផ្ទះសម្រាប់កូនៗផងដែរ។ តាមរយៈការបង្ហោះឃ្លីបនៅលើ Instagram @push_dj បង្ហាញឱ្យឃើញនូវបរិយាកាសនៃផ្ទះវីឡានេះខណៈពេលដែលកំពុងសាងសង់ ជាមួយនឹងចំណងជើងថា”ទីលានបាល់ទាត់មុខផ្ទះត្រូវតែមាន #RaiMameung “។
Eriya