តារាថៃប្រុសចំណូលថ្មី ៥ រូបដែលកំពុងអង្រួនបេះដូងអ្នកគាំទ្រ

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថាតារាប្រុសចំណូលថ្មីរបស់ប្រទេសថៃគឺកើនឡើងជាលំដាប់ហើយពួកគេទាំង ៥ រូបនេះហើយដែលកំពុងអង្រួនបេះដូងអ្នកគាំទ្រស្រីៗ ជាច្រើន។

តោះទៅមើលបន្តិចមើលថាជាតារាប្រុសរូបណាខ្លះ ៖

1 Joss Way-Ar

ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ និងមុខមាត់ដ៏ស្រស់សង្ហារ Joss បានធ្វើអោយអ្នកគាំទ្រស្រីជាច្រើនលង់ស្រលាញ់កម្លោះសង្ហាររូបនេះ ។ ហើយរឿងភាគរបស់ Joss ដែលមានចំណងជើងថា Will Be Free ក៏កំពុងចាក់ផ្សាយនៅបុស្ដិ៍ GMMTV 25 ផងដែរ។

2 Pond Ponlawit

ជាតារាចំណូលថ្មីដែលត្រូវជាប្អូនប្រុសរបស់ Frung កម្លោះសង្ហារមួយរូបនេះពិតជាទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន។ មិនត្រឹមតែមានរូបរាងសង្ហារ Pond ក៏មើលទៅគួរអោយស្រលាញ់មិនធម្មតាដែរ។ រឿងភាគថ្មីរបស់ Pond ដែលមានចំណងជើងថា My Ambulance ក៏កំពុងតែចាក់ផ្សាយនៅលើបុស្ដិ៍ One31 ផងដែរ។

3 Billkin Putthipong

Billkin Putthipong ក៏ជាតារាចំណូលថ្មីដែលមានរូបរាងសង្ហារ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះកម្លោះសង្ហាររូបនេះក៏បានចូលរួមសម្ដែងក្នុងរឿង My Ambulance ជាមួយ Pond ដែរ។

4 Blue Pontiwat

កម្លោះសង្ហារម្នាក់នេះប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហើយ ព្រោះថាតារាប្រុសរូបនេះធ្លាប់បានសម្ដែងជាតួ Pok នៅក្នុងរឿង «អន្លង់កម្ម» ដែលចូលរួមសម្ដែងដោយតារារាមច្បងល្បីៗ ដូចជា Bella និង Jamejirayu ផងដែរ។

5​ Neng Saran

ចំណែកកម្លោះសង្ហាររូបនេះវិញគឺត្រូវបានអ្នកគាំទ្រសសើរថាមានស្នាមញញឹមស្រស់ ហើយរឿងភាគថ្មីរបសលោកដែលមានចំណងជើងថា «Phatu kat» ក៏នឹងចាក់បញ្ចាំងនាពេលឆាប់ៗ ផងដែរ។

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ