មាត់ប្រកែកថាមិនមែនជាគូស្នេហ៍ តែ Naphat និង Baifern ស្វីតណាស់នាំគ្នាដើរលេងនៅអ៊ីតាលី!!

យ៉ាងម៉េចអញ្ចេះគូនេះ? តួឯកប្រុសលោក​ Naphat Siangsomboon និងតួឯកស្រីនាងBaifern Pimchanok  មាត់ប្រកែកថាមិនមែនជាគូស្នេហ៍ ត្រឹមតែជាមិត្តភក្ដិនឹងគ្នាទេតែហេតុអ្វីផ្អែមល្ហែមយ៉ាងនេះ ថ្មីៗនេះនាំគ្នា ទៅដើរកំសាន្ដយ៉ាងរីករាយនៅឯទីក្រុងMilanប្រទេសអ៊ីតាលី ថែមមានរូបគូព្រោងព្រៀតបង្ហោះពេញបណ្ដាញសង្គម។

ដោយលោក Naphat និង Baifern ធ្លាប់សម្ដែងរឿងជាមួយគ្នាជាច្រើនរឿងមកហើយនិងមានភាពជិតស្និទ្ធទោះមិនមែនជារឿងកាងារក៏ដោយ។ ថែមក្រុមគ្រួសារបស់តារាប្រុសស្រីទាំងពីរនាក់ក៏រាប់អានចូលចិត្តគ្នាខ្លាំងណាស់ផងដែរ រហូតធ្វើឲមានអ្នកគាំទ្រជាច្រើនចាប់គូចង់ឲគូនេះក្លាយជាគូស្នេហ៍ពិត។ ធ្លាប់មានសំណួររឿងជាសង្សារឬមិនមែនដែរ តែអ្នកទាំងពីរឆ្លើយហើយពេលនេះគឺជាមិត្តភក្ដិនឹងគ្នាហើយអនាគតយ៉ាងណានោះ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។ សម្រាប់តែថ្មីៗនេះលោក Naphat និង Baifern បានបង្ហោះរូបគូជាច្រើនសន្លឹក សុទ្ធសឹងតែជារូបស្និទ្ធស្នាលផ្អែមល្ហែមមើលយ៉ាងណាក៏ដោយជាគូសង្សារមួយគូស្រលាញ់គ្នាថ្មីថ្មោងដែរ តែដំណើរកំសាន្ដលើកនេះមិនមែនទៅតែពីរនាក់នោះទេគឺមានក្រុមគ្រួសារទៅដើរលេងកំសាន្ដជាមួយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ