ជាការពិតណាស់រឿងភាគដែលមានចំណងជើងថា My Love from the star រឺ សង្សារខ្ញុំជាមនុស្សភពផ្កាយ គឺមានប្រភពដំបូងចេញមកពីប្រទេសកូរ៉េខាងត្បូងហើយបន្ទាប់ពីចាក់ផ្សាយកាលពីឆ្នាំ ២០១៤ កន្លងទៅនេះក៏មានការគាំទ្រជាច្រើន និងឈ្នះពានរង្វាន់ជាច្រើនផងដែរ។
ហើយរឿងភាគដ៏ល្បីមួយនេះក៏ត្រូវបានប្រទេសថៃទិញសិទ្ធដើម្បីមកថតសារជាថ្មីដែលចូលរួមសម្ដែងដោយតារាថៃមានកេរ្ដិ៍ឈ្មោះបោះសំឡេងដូចជា Nadech Kugimiya, Matt Peeranee, Masu Junyangdikul, Eye Kamoland និង God Itthipat ហើយក៏ត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែ កញ្ញា ខាងមុខនេះនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ផងដែរ។
តោះទៅទស្សនា Trailer និង បទចម្រៀងក្នុងរឿងបន្ដិចទៅមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ