បំបែកសុបិន្ដអ្នកគាំទ្របាត់​ ម្ដាយរបស់ Naphat ប្រាប់ពីទំនាក់ទំនងលោកជាមួយBaifernបច្ចុប្បន្ន…

អ្នកណាខ្លះស្រលាញ់គាំទ្រគូនេះ? ពេលនេះក្ដីសុបិន្ដដែលនាំគ្នាទាយថាគូរបស់តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រីនាង Baifern Pimchanok ស្រលាញ់គ្នាក្រៅឆាកសម្ដែងក្លាយជាគូស្នេហ៍ពិតប្រាកដ បានរលាយហើយគឺអ្នកម្ដាយរបស់លោក Naphat ជាអ្នកមកប្រាប់ឲដឹងតែម្ដង ជាយ៉ាងណាក៏ដោយក៏មិត្តភាពរបស់គូនេះគឺស្និទ្ធស្នាលគ្នាខ្លាំងណាស់។

ដោយថ្មីៗនេះមានពត៌មានជាច្រើនបានចុះពីគូរបស់លោក Naphat និង Baifern ក្រោយឃើញទាំងគូទៅដើរកំសាន្ដក្រៅប្រទេសជាមួយគ្នាយ៉ាងរីករាយ ថែមមានបង្ហោះរូបគូយ៉ាងជិតស្និទ្ធផ្អែមល្ហែមជាច្រើនសន្លឹក។ ធ្វើឲអ្នកគាំទ្រគិតថាឬមួយគូនេះបានក្លាយជាគូស្នេហ៍តារាក្នុងសិល្បៈថៃមួយគូទៀតហើយ? មិនឲអ្នកគាំទ្រនៅស្រម៉ៃបានយូរនោះទេ អ្នកម្ដាយរបស់តារាប្រុសលោក Naphat ក៏បានចូលមក Comment ពីគូនេះថាគឺជា Friend Zone ដែលក្លាយជាមិត្តហើយពិបាកក្លាយជាអ្វីផ្សេង។ តែការពិតទៅគាត់ក៏គាំទ្រគូនេះខ្លាំងណាស់ដែរ ថែមទាំងបង្គាប់ឲកូនប្រុសតាមញ៉ែ Baifern ឲបានថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ