បែកធ្លាយរូបភាព Idolរ ណាន វីសារ បង្ហាញខ្លួនជាកូនកំលោះត្រៀមរៀបការជាមួយកូនក្រមុំដ៏ស្រស់ស្អាត

មហាជនដែលគាំទ្រវិស័យប្រឡងចម្រៀងប្រាកដជាបានស្គាល់អតីតបេក្ខនជន Cambodian Idolរដូវកាលទី៤ លោក ណាន វីសារ ជាកូនកំព្រាឪពុកតាំងពីតូច ហើយម្តាយត្រូវជាប់ពន្ធនាគារ រស់នៅដោយខ្វះភាពកក់ក្តៅ រសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ តែម្នាក់ឯង។

លោក ណាន វីសារ ត្រូវបានគេមើលឃើញថា ជាមនុស្សច្បាស់ការ ការនិយាយស្តីមួយៗ មានរបៀបរបបច្បាស់លាស់ បែបផ្លូវការ សំដីផ្អែមល្ហែម ជាមនុស្សមានភាពតស៊ូ ដោយរូបគេបានកែប្រែវាសនាខ្លួនឯងពីកម្មករសំណង់ មកដាក់ពាក្យប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤ រហូតជាប់ជាបន្តបន្ទាប់ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

After Footer (Active) - damrei Mr1 Zone2

ទោះធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន តែ ណាន វីសារ បានសម្រេចក្ដីស្រមៃរបស់ខ្លួនក្លាយជាតារាចម្រៀង មានឱកាសការងារជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះលោក ណាន វីសារ ស្រាប់តែលេចមុខក្នុងឈុតកូនកំលោះធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនរបស់លោកនាំគ្នា ភ្ញាក់ផ្អើលនិងពោលពាក្យខកចិត្តបើជាការពិតមែន IDOL រៀបការមែននោះ។

ប៉ុន្តែការពិតមិនមែនបែបនេះឡើយឡើយគឺលលោក ណាន វីសារ ទទួលបានការងារជាម៉ូឌែលប្រុសបានថតឲ្យសម្អាងការមួយ ដើម្បីរកលុយបន្ថែមពីលើការងារសិល្បៈ ដែលកំពុងមមាញឹកនោះប៉ុណ្ណោះ។

បង្ហោះភ្ជាប់ជាមួយរូបថត ណាន វីសារ ស្ថិតក្នុងឈុតកូនកំលោះជាច្រើនសន្លឹកយ៉ាងស្រស់សង្ហា នៅថ្ងៃទី២១ ខែកញ្ញា នេះ ទំព័រហ្វេសប៊ុក «Samangka Apsara Tevy Gold» បានលាន់មាត់សរសើរថា «Wow សក្ដិសមអ្វីម្លេះទេ idol គ្រងឈុតមួយនេះ»។

សូមបញ្ជាក់បន្ថែមថា នៅថ្ងៃដដែលនេះ គេឃើញ ណាន វីសារ បានថតMVជាមួយតារាចម្រៀងល្បីឈ្មោះនៅផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ដោយបានបង្ហោះសារបញ្ជាក់ថា “វីសារទាំង២បានថតបទចម្រៀងសម្តែងជាមួយគ្នាក្នុងបទថ្មី តែមួយបទផង។

សូមរំលឹកផងដែរថា ធ្លាប់ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលសំអាងការមួយនេះ មានអតិថិនជន និង មនុស្សម្នា មករកសេវកម្មសម្រាប់ពិធីមង្គលការកូនកំលោះកូនក្រមុំ ដោយ “អប្សរាទេវីហ្គោល” កំពុងលេចធ្លោនៅលើវិស័យពិធីមង្គលការ។

ល្បីជាហាងសំអាងការផ្តល់ទំនុបចិត្តល្អនិងសេវាកម្មខ្ពស់តាមស្ទង់ដា នាំមុខគេមួយនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ “អប្សរាទេវីហ្គោល” គឺមានផ្តល់កញ្ចប់សេវាកម្មជាច្រើនជម្រើសជូនភ្ញៀវកូនកំលោះកូនក្រមុំ ដោយធានានូវសោភណ្ឌភាពនិងសម្រស់ស្អាត៕

អត្ថបទដោយ Mr. Renno រូបភាពសហ្វេសប៊ុក