សង្ហាហើយមានស្ដុកស្ដម្ភទៀត! Bella ស្ងាតៗថតរូបគូរជាមួយកំលោះអ្នកជំនួញធំម្នាក់នេះ….ពិតជាសក្ដិសមគ្នាខ្លាំងណាស់! មានវីដេអូ

តារាសម្ដែងស្រីល្បីឈ្មោះហើយទទួលបានការគាំទ្រខ្លាំងបំផុតក្នុងខណៈពេលនេះយ៉ាង Bella Ranee ល្អឥតខ្ចោះគ្រប់ជ្រុងតែម្ដងហើយ ហើយក៏គ្មានអ្វីចំលែកដែលនាងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនចំពោះរឿងស្នេហាថាពេលនេះនាងនៅទំនេរឬក៏មានអ្នកស្មគ្រ័ចិត្តចូលមកថែបេះដូងហើយ

Bella ធ្លាប់ផ្ដល់បទសម្ភាសន៍ថាពេលនេះបេះដូងនៅទំនេរស្អាតហើយក៏សុំផ្ដោតអារម្មណ៍តែរឿងការងារសិន គ្រប់យ៉ាងប្រលែងទៅតាមធម្មជាតិ ជាក់ស្ដែងក្នុងពេលថ្មីៗនេះនៅលើបណ្ដាញសង្គមឃើញមានរូបភាពរបស់តារាស្រីល្បីឈ្មោះ Bella ថតរូបគូរជាមួយនិងអ្នកជំនួញកំលោះរូបសង្ហាជនជាតិឡាវ Channel TikTok win.william អាចនិយាយបានថារូបនេះផុសចេញភ្លាមអ្នកបណ្ដាញសង្គមគ្មានទំនេរទាល់តែសោះ នាំគ្នាចាប់គូរភ្លាមៗ ចង់អោយអ្នកទាំងពីរទាក់ទងគ្នាពិតប្រាកដ ព្រោះមើលទៅសក្ដិសមគ្នាខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ អ្នកបណ្ដាញសង្គមមិនទាន់បានជីកកកាយប្រវិត្តរបស់អ្នកកំលោះម្នាក់នេះថាជាអ្នកណាមកពីណាអោយលម្អិតនោះទេ គ្រាន់តែប្រាប់ថាបុរសរូបសង្ហាក្នុងវីដេអូនេះគឺ Bao Win អ្នកជំនួញ ជាអ្នកលក់អនឡាយជនជាតិឡាវ ចិត្តល្អចិត្តបុណ្យ សង្ហាហើយមានស្ដុកស្ដម្ភ មានអ្នកតាមនៅក្នុង TikTok ជាង 7សែននាក់ ជាបុរសចិត្តបុណ្យតែងតែជួយដល់អ្នកក្រីក្រលំបាក

អត្ថបទដោយ : នីត្តា