ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា តារាសម្ដែងថៃស្រីអ្នកនាង Pat Napapa ដែលសព្វថ្ងៃនេះកំពុងតែរួមរស់ជាមួយនិងកូនប្រុសរបស់ខ្លួនយ៉ាងមានក្ដីសុខ ទោះបីជាបច្ចុប្បន្នអ្នកនាង បានលែងលះគ្នាជាមួយស្វាមីក៏ដោយ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ Pat បានធ្វើការបង្ហោះរូបភាពមួយសន្លឺកជាមួយនឹងស្នាមញញឹមដ៏រីករាយ ជាមួយនិងឪពុកបង្កើតរបស់ខ្លួន ហើយថែមទាំងភ្ជាប់សារមួយឃ្លារទៀតថា «ប៉ារបស់ខ្ញុំ»។
ពិតណាស់តាមរយៈរូបភាពនោះផងដែរ គ្រាន់តែមហាជនបានឃើញភ្លាម គ្រប់គ្នាក៏លាន់មាត់សរសើរ ថាតារាស្រីរូបនេះ និងឪពុកពិតជាមានមុខមាត់ដូចគ្នា ហើយថែមទាំងស្និតស្នាលគ្នាខ្លាំងមិនចាញ់ឪពុកកូនគេដទៃនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី