មុននេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល Bella Ranee តួឯកស្រី ដែលទើបតែនៅលីវ ថតរូបជាមួយ “Win William” គឺជាអ្នកជំនួញអនឡាញជនជាតិឡាវ មហាសេដ្ឋីនៅឡាវ និងជាតារាល្បីនៅលើបណ្តាញសង្គម។ បន្ទាប់ពីរូបភាពមួយឈុតនេះ ត្រូវបានចេញផ្សាយ អ្នកគាំទ្រក៏បានគាំទ្រយ៉ាងខ្លាំង។
កាន់តែស្គាល់ Profile របស់យុវជនម្នាក់នេះ កាន់តែមានអ្នកលើកទឹកចិត្តគ្នា ប៉ុន្តែបន្ទាប់មកត្រូវតែពន្លត់សុបិនរបស់ពួកគេ ពេលអ្នកលេងអ៊ីនធឺណិតទម្លាយថា Win William មិននៅលីវទៀតទេ ហើយមិត្តស្រីក៏ស្រស់ស្អាតខ្លាំង Win William ក្រៅពីជាសេដ្ឋីវ័យក្មេងក៏ជាតារាល្បីតាមអ៊ីនធឺណិតដែរ។
After Footer (Active) - damrei Mr1 Zone2
ដោយសារតែគាត់មានអ្នក Follow ជាង ៧សែននាក់នៅលើ TikTok ដោយមានអ្នក Follow ជាងមួយលាននាក់នៅលើទំព័របណ្ដាញសង្គម ព្រមទាំងត្រូវបានគេស្គាល់ថាជាសប្បុរសជនដែលជួយជនក្រីក្រផងដែរ។Eriya


