ម៉ែ Chomismaterialgirl ត្រៀមខ្លួនធ្វើដំណើរឆ្ងាយពីកូនៗរយ:ពេលវែង!

បានចាកឆ្ងាយពីវិស័យដើរម៉ូត និងការងារសម្តែងផ្សេងៗអស់រយ:បីឆ្នាំពេញមកហើយសម្រាប់កំពូលតារាស្រីដែលតែងធ្វើអោយពត៌មានស្រុកគេផ្អើលជានិច្ចនិងជារៀងរាល់ឆ្នាំ។ ចុងក្រោយឆ្នាំនេះបន្ទាប់បីកូនស្រីទីបីធំធាត់ប្រកបដោយសុខភាពល្អ អ្នកនាង chomismaterialgirl សម្រេចចិត្តទទួលការងារទាំងអស់នោះឡើងវិញ ចាប់ផ្តើមដោយ Paris Fashion Week ដែលនាងកំពុងធ្វើដំណើរទៅចូលរួម។
នៅក្នុងកម្មវិធី Event របស់កាហ្វេ Espresso អ្នកនាង chomismaterialgirl បានអោយសម្ភាសន៍ថា ថ្ងៃនេះជាថ្ងៃដែលនាងត្រូវហោះហើរទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតប្រែនល្បីៗដែលនាងធ្លាប់ធ្វើការងារជាមួយ។ លើកនេះនាងត្រូវនៅទីនោះមួយសប្តាហ៍ពេញ ទុកកូនៗនៅផ្ទះធ្វើអោយនាងនឹកហើយបារម្មណ៍ពីពួកគេតាំងពីមិនទាន់បានធ្វើដំណើរ។

សម្រាប់ការមើលថែទាំកូនៗតារាស្រីបាននិយាយថាសម្រាប់ចំណីអាហារ ទឹកដោះគោះ នាងបានត្រៀមគ្រប់យ៉ាងសម្រាប់កូនៗរួចរាល់ហើយ។ ចំណែកសកម្មភាពកំសាន្តវិញអ្នកនាង chomismaterialgirl ក៏បានដាក់ម៉ូជាមួយម៉ែដោះជាសម្រេចដែល នាងពោលថាធ្វើយ៉ាងណាអោយកូនៗបានពេលលេងសប្បាយកាន់តែច្រើនដើម្បីអោយពេលវេលារងចាំម្តាយរបស់ពួកគេដើរលឿន។

អត្ថបទដោយ សា