ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីមួយរយៈពេលមុន តារាចម្រៀងសំបូរប្រជាប្រិយភាពលោក អុីណូ បានប្រកាសនិពន្ធបទចម្រៀងដោយផ្ទាល់ឲ្យអតីតបេក្ខភាព X Factor ប្អូនស្រី លៀង ចាន់ឡា ទុកជាអនុស្សាវរីយ៍ ក្រោយពេលដែលនាងបញ្ចប់ការប្រកួតប្រជែង។
យ៉ាងណាមិញពេលនេះដំណឹងល្អបានមកដល់ហើយ ក្រោយពេលដែលមហាជនបានឃើញ ប្អូនស្រីធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញប្រាប់អ្នកគាំទ្រថា នាងនឹងត្រៀមចេញបទចម្រៀង ក្រោមការនិពន្ធពីលោក អ៊ីណូ ក្នុងពេលឆាប់ៗនេះ ដោយភ្ជាប់សារមួយឃ្លារថា៖
«ចង់ស្តាប់បទចម្រៀងនាងខ្ញុំអត់ចា នឹងចងស្គាល់ចំណងជើងបទចម្រៀងនាងខ្ញុំអត់ ចេញនៅក្នុងពេលឆាប់ៗនេះហើយនៅក្នុង Team បង Eno Original Song កុំភ្លេចណាបទចម្រៀងនាងខ្ញុំនឹងចេញឆាប់ៗនេះហើយ ស្តាប់ទាំងអស់គ្នាណា អរគុណ»។
ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនក៏ដូចជាអ្នកស្រលាញ់គាំទ្រប្អូនស្រីជាច្រើន បាននាំគ្នាចែករំលែងដំណឹងនេះ ហើយថែមទាំងចង់ស្ដាប់បទចម្រៀងថ្មីរបស់ប្អូនឆាប់ៗនេះគ្រប់ៗគ្នាទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី