ចង់ដឹងថានាងជានរណា?! តារាប្រុស punjanprama ប្រកាសចង់មានភរិយា តែមិនរៀបកាបើធ្វើផ្ទះអោយនាងមិនទាន់រួច!

ត្រឡប់មកបង្ហាញមុខតាមកម្មវិធីផ្សេងៗញឹកញាប់ណាស់មួយរយ:ចុងក្រោយសម្រាប់តារាប្រុស punjanprama ដែលបន្ទាប់ពីប្រកាសបែកបាក់គ្នាជាមួយមិត្តស្រីជនជាតិជប៉ុន គាត់ចេញមុខមកអោយសម្ភាសន៍រឿងផ្ទាល់ខ្លួនច្រើនជាងមុន។
ថ្មីនេះតារាប្រុសបានបើកចិត្តនិយាយនៅក្នុងកម្មវិធី “ว่ามาดิ with Lily and Marie EP.35” ពេលនេះគាត់មានផ្ទះ មានឡាន មានការងារមានសម្បត្តិ ហើយនៅឡើយតែមនុស្សដែលនឹងមកធ្វើជាភរិយារបស់គាត់។ តារាប្រុសចង់កសាងគ្រួសារសុភមង្គលប៉ុន្តែនឹងផ្តោសំខាន់លើរឿងនេះម្តងទៀតនៅពេលគាត់រកចំណូលហើយសាងសង់ផ្ទះថ្មីមួយទៀតបាន។
គម្រោងរបស់លោក punjanprama គឺកសាងផ្ទះធំត្រៀមទទួលអនាគត់ភរិយាយនិងគ្រួសាររបស់នាងអោយមករស់នៅជួបជុំគ្នាជាគ្រួសារធំតែម្តង ព្រោះជឿថានាងក៏ជាមនុស្សដែលស្រលាញ់ម្តាយដូចដែលខ្លួនស្រលាញ់។​

អត្ថបទដោយ សា