បាត់មុខយូព្រោះជម្ងឺបាក់ទឹកចិត្ត!! តារាប្រុស punjanprama ធ្លាប់កើតជម្ងឺគ្រោះថ្នាក ធ្ងន់ធ្ងរដល់ថ្នាក់ធ្វើអោយម្តាយធ្វើបាបខ្លួនឯង!

ទស្សនិកជនរបស់ទូរទស្សន៍បុស្តិ៍លេខ៣ប្រហែលអាចសង្កេតដឹងហើយថាតួឯកប្រុស punjanprama បានបាត់មុខពីកញ្ចក់ទូរទ្សសន៍ ពីកម្មវិធីសម្ភាសន៍ កម្មវិធីហ្កេមផ្សេងៗមួយរយ:ធំ។ គាត់ប្រឈមជាមួយជម្ងឺផ្លូវចិត្តដែលជាទូទៅធ្វើអោយតារាប្រុសមិនចង់ចេញមកក្រៅជួបមនុស្ស មិនចង់និយាយ ចង់នៅក្នុងបន្ទប់ម្នាក់ឯង និង Unfollow មិត្តភក្តិនៅក្នុងវិស័យសិល្ប:ជាច្រើននាក់ចោល។

ចុងក្រោយបន្ទាប់ពីអាការ:គ្រាន់បើជាងមុនលោក punjanprama ចាប់ផ្តើមចេញមុខតាមបណ្តាញសង្គមឡើងវិញ ហើយបានចូលរួមកម្មវិធីសម្ភាសន៍ចាលើកដំបូងដើម្បីនិយាយពីរឿងនេះ។ នៅក្នុងកម្មវិធី​ “ว่ามาดิ with Lily and Marie EP.35” តួឯកប្រុសរបស់យើងបានប្រាប់ថាគ្រប់យ៉ាងកើតចេញពីគាត់និយាយមិនបានគិតដិតដល់ បណ្តាលអោយទស្សនិកជន និងប្រជាជនថៃស្អប់គាត់ និង Unfollow គាត់អស់ជិតមួយលាននាក់។
បន្ទាប់ពីហេតុការណ៍នោះកើតឡើង លោក punjanprama ចាប់ផ្តើមមានអាការ:ស្អប់ខ្លួនឯង ចង់នៅក្នុងបន្ទប់ងងឹតតែម្នាក់ឯង ហើយទះកំភ្លៀងខ្លួនឯងដោយមិនដឹងខ្លួន។ ដែលភ្ញាក់ផ្អើលបំផុតនោះគឺតារាប្រុសធ្វើអោយម្តាយរបស់គាត់ធ្វើបាបខ្លួនឯង ព្រោះចង់ជួយ ចង់ពន្យល់កូនប្រុសកូនអោយឈប់បំផ្លាញខ្លួនហើយទៅសុំជំនួយពីគ្រូពេទ្យជំនាញ។ ពេលនេះលោក punjanprama ធូស្បើយ និងអាចរស់នៅដូចមនុស្សទូទៅបានវិញហើយ។

អត្ថបទដោយ សា