លោក Pong Nawat ធ្លាប់ត្រូវអ្នកដឹកនាំរឿងទាំងអស់បដិសេដមិនយកធ្វើតួឯកប្រុស តែសំណាងល្អបានជួបមនុស្សចិត្តបុណ្យម្នាក់នេះ!

ចាត់ទុកជាតួឯកប្រុសដែលនរណាក៏បដិសេដមិនបានថាគាត់ស្ថិតនៅលំដាប់កំពូលរបស់វិស័យសិល្ប: ប៉ុន្តែមិត្តអ្នកអានដឹងទេថាតារាប្រុសដែលទៅណាមកណាមានមនុស្សចោមរោម គាត់ធ្លាប់ជាក្មេងប្រុសដែលអ្នកដឹកនាំរឿងទាំងអស់នាំគ្នាប្រជុំសុំដកគាត់ចេញទៅបញ្ជីតួឯក ឬតារាសម្តែង។
នៅក្នុងងកម្មវិធី “วันบันเทิงTALK” លោក Pongnawat បានបើកចិត្តនិយាយពីប្រវត្តិនៃការឈានជើងចូលមកធ្វើការក្នុងវិស័យសិល្ប:ថា គាត់ចាប់ផ្តើមដោយការធ្វើជាតារាបង្ហាញម៉ូតព្រោះបានកំពស់ខ្ពស់យោង បន្ទាប់មកទៀតចេញមុខក្នុងនាមជាតួឯកប្រុសរបស់ MV ដែលចំនុចធ្វើអោយអ្នកនៅក្នុងបុស្តិ៍ទូរទស្សន៍សំឡឹងឃើញ ហើយអញ្ជើញគាត់អោយមកសម្តែង។
រឿងភាគដំបូងដែលលោក Pongnawat សម្តែងមិនទទួលបានការនិយមគាំទ្រទាល់តែសោះបណ្តាលអោយថ្នាក់លើប្រញ៉ាប់កោះហៅគ្នាប្រជុំដើម្បីសួរមតិយោបល់ថាគួរដក ឬទុក។ នៅពេលម្ចាស់ក្រុមហ៊ុនសួរថា “អ្នកទាំងអស់គ្នាគិតថា Pongnawat អាចក្លាយជតួឯកប្រុសល្បីទេ?” គ្រប់គ្នាជាពិសេសអ្នកដឹកនាំរឿងទាំងអស់និយាយថាមិនអាចទេ មានតែលោក “ប៉យ-ប៉ន់” ជាម្ចាសក់ក្រុមហ៊ុនតែប៉ុននោះដែលជឿជាក់លើគាត់ ដោយនិយាយថា “តែខ្ញុំគិតថាវាទៅរួច” ។ ភាពជឿជាក់នោះបានធ្វើអោយតួឯកប្រុសព្យាយាមអភិវឌ្ឍន៍ខ្លួនឯងរហូតល្បីដូចថ្ងៃនេះ។

អត្ថបទដោយ សា