បង្រៀនកូនបានល្អមែន!! អូនប៊ីម៉ៃកូនស្រីរបស់ម៉ែ aff_taksaorn ប្រកួតបានរង្វាន់លើផ្នែកនេះ!

សម្រាប់កញ្ញា aff_taksaorn កូនស្រីគឺជាជម្រើសទីមួយរបស់នាងក្នុងជីវិត មិនថាកូនស្រីចង់ធ្វើអ្វីនាងតែងតែជួយគាំទ្រ ផ្តល់កំលាំងចិត្ត និងជួយរកវិធីដើម្បីអោយកូនសម្រេចបានគោដៅ។ ចុងក្រោយធ្វើអោយហ្វែនៗភ្ញាក់ផ្អើលបំផុតព្រោះអូនប៊ីម៉ៃចេះជំនាញនេះ ហើយឈ្នះបានពានពេលចូលរួមប្រកួតជាលើកដំបូង។
នៅក្នុងអ៊ិនស្តាក្រាមតារាស្រីបានផុសថា “ព្រឹកនេះនាំលោកយាយមកគាំត្រចៅស្រីប្រកួតកីឡាបាល់ទាត់ជាលើកដំបូងជាមួយមិតភក្តិ ប៊ីម៉ៃស៊ុតចូលមួយគ្រាប់ ហើយក្រុមរបស់នាងឈ្នះ 🎉🎉🎉” ដោយមានមនុស្សជាច្រើនបានចូលមកខមមិនសសើរកូនស្រីរបស់កញ្ញា aff_taksaorn ចូលមកខមមិនអបអរសាទ និងសសើរថាអូនប៊ីម៉ៃពូកែ។
ជារួមអូនប៊ីម៉ៃកូនស្រីរបស់អ្នកម៉ែ aff_taksaorn មានជំនាញច្រើនណាស់ចេះទាំងរាំរបាំបាឡេ ចេះគូគំនូរ ចេះភាសា ហើយចុងក្រោយចេះលេងកីឡាបាល់ទាត់ព្រមទាំងក្លាហានចូលខ្លួនប្រកួតគួរអោយស្ងប់ស្ងែងទៀតផង។ បច្ចុប្បន្នហ្វែនៗកំពុងនាំគ្នាគិតថានៅមិនទាន់អស់ Surprise ទេ អូនប៊ីម៉ៃមានរបស់មកធ្វើអោយអ៊ីៗអ៊ុំភ្ញាក់ផ្អើលជាច្រើនទៀត។


អត្ថបទដោយ សា