ម៉ាក់ខ្លាកូនក៏ខ្លាដែរ! Aff Taksaorn ញញឹមបិតមាត់មិនជិតពេលឃើញកូនស្រីធ្វើរឿងមួយនេះបានជោគជ័យ! មានវីដេអូ

អាចនិយាយបានថាពូកែគ្រប់ផ្នែកពិតៗសម្រាប់អូន Pimai កូនស្រីជាទីស្រលាញ់របស់ Aff Taksaorn ក្រៅ​ពី​សុជីវធម៌ និង​គួរ​ឱ្យ​ស្រលាញ់​ដូច​ម្ដាយហើយ ជាក់ស្ដែងអូន Pimai នៅបញ្ចេញសមត្ថភាពជាអ្នកកីឡាទៀតផង

ជាមួយនិងការផុសរបស់អ្នកម៉ាក់រូបស្រស់ Aff ជាអបអរសាទរកូនស្រី​ក្នុងជ័យលាភីដណ្ដើមបានរង្វាន់ អមជាមួយនិងឃ្លាប្រយោគថា “ព្រឹកមិញនេះនាំម៉ាក់យាយមកគាំទ្រចៅប្រកួតបាល់ទាត់លើកដំបូងជាមួយមិត្តភ័ក្ដ អូន Pimai ទាត់ចូលមួយគ្រាប់…..ហើយក្រុមទទួលបានជ័យជំនះលេខ 1 សប្បាយចិត្តពិតៗ”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាប្រញាប់ចូលមកចុចឡាយអោយអូន Pimai ព្រោងព្រាត ហើយនៅមានខមិនសរសើរដែលម៉ាក់ៗអានហើយពេញទៅដោយស្នាមញញឹមនិងក្ដីសុខបំផុតចំពោះកូនស្រី…..

អត្ថបទដោយ : នីត្តា