គ្រប់គ្នាលង់នឹងរូបភាពរបស់តារាស្រី!! កញ្ញា Urassayas រៀនធ្វើម្ហូបថៃត្រៀមធ្វើជាមេផ្ទះ !

បន្ទាប់ពីការងារដើរផ្សព្វផ្សាយទាំងរឿងភាគចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ខ្សែរភាពយន្តតាមរោងកុន កម្មវិធីសម្ភាសន៍ និងកម្មវិធី Event ផ្សេងៗយ៉ាងមមាញឹករួចរាល់អស់ហើយ ពេលនេះតួឯកស្រីរបស់យើងបានធ្វើដំណើរទៅសម្រាកលំហែនៅស្រុកកំណើត (ប្រទេសណវេ) ជាមួយក្រុមគ្រួសារយ៉ាងកក់ក្តៅ។
ថ្មីៗនេះទស្សនិកជនទើបបានដឹងថាតារាស្រីទៅលើកនេះមិនមែនដើម្បីតែសម្រាកតែប៉ុននោះទេ នាងបានចុះឈ្មោះរៀនវិជ្ជាចង្ក្រានជាមួយឆេវជំនាញច្រើនរស់ជាតិច្រើនជាតិសាសន៍។ ដោយបន្ទាប់ពីរៀនចេះខ្លះៗហើយកញ្ញា Urassayas បាននាំយករូបភាពជាច្រើនសន្លឹកមកចែកចាយអោយគ្រប់គ្នាលង់ស្រលាញ់ ហើយនាំគ្នាហៅតារាស្រីថា Chef ។
តារាស្រី Urassayas បានផុសរូបភាពសកម្មភាពរៀនជាច្រើនចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ម្សិលមិញនេះខ្ញុំមានថ្នាក់រៀនចំអិនអាហារថៃដ៏សែនឆ្ងាញ់ដោយប្រើត្រី Norwegian Salmon និង Norwegian Saba។ មិនចង់អួតខ្លួនឯងទេ តែវាឆ្ងាញមែនណា អិអិ..”។

អត្ថបទដោយ សា