ជាការពិតណាស់មនុស្សម្នាក់ៗ លុះត្រាតែមាននិស្ស័យទើបបានជួបគ្នា តារាប្រុស-ស្រីទាំងអស់នេះក៏ដូចគ្នាដែរ ពួកគេសុទ្ធសឹងតែមាននិស្ស័យហើយមានឱកាសបានសំដែងរឿងរួមគ្នា ក្រោយមកទើបមានភាពស្និទស្នាលហើយអាចក្លាយជាគូស្នេហ៍និងគ្នាបាន។
តោះទៅមើលបន្តិចមើលថាគូស្នេហ៍ទាំងអស់នោះជាអ្នកណា៖
1 Nadech Kugimiya និង Yaya Urassaya
Nadech និង Yaya ត្រូវបានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្ត នៅពេលដែលអ្នកទាំងពីរសម្ដែងជាមួយគ្នាក្នុងរឿង «Duang Jai Akknanee» ហើយនៅពេលនេះអ្នកទាំងពីរក៏បានក្លាយជាគូស្នេហ៍ដ៏គួរអោយស្រលាញ់មួយគូផងដែរ។
2 Mark Prin និង Kimmy Kimberly
Mark ហើយនិង Kimberly សុទ្ធសឹងតែជាតារាដែលឆ្នើម និងមានអ្នកគាំទ្រជាច្រើនស្រលាញ់អ្នកទាំងពីរ។ អ្នកទាំងពីរក៏បានក្លាយជាគូស្នេហ៍មែនទែនបន្ទាប់ពីបានសម្ដែងរឿងរួមគ្នាជាច្រើន ។
3 Weir Sukollawat និង Bella Ranee
Weir គឺជាតារាសម្ដែងប្រុសលេចធ្លោម្នាក់ក្នុងស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៧ ស្របពេលដែល Bella ជាតារាស្រីឆ្នើមម្នាក់នៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ។ អ្នកទាំងពីរបានជួបគ្នាកំឡុងពេលថតរឿង «Fatherland» បន្ទាប់ពីនោះអ្នកទាំងពីរក៏ចាប់ផ្ដើមទាក់ទងគ្នា។
4 Ter Chantavit និង Mai Davika
ចំណែកគូស្នេហ៍មួយគូនេះវិញជួបគ្នាដំបូងនៅពេលដែលពួកគេសម្ដែងរឿង «Chai Mai Jing Ying Tae» ហើយក្រោយមកអ្នកទាំងពីរក៏បានក្លាយជាគូស្នេហ៍និងគ្នា៕
ប្រភព៖ Thaiupdate
អត្ថបទដោយ៖ ស្រីពេជ្រ