ធ្លាប់គិតសម្លាប់ខ្លួន!! ទប់មិនបានលោក mike_pattaradet សម្រក់ទឹកភ្នែកមុនមិត្តស្រី pooklook_fonthip!

កម្មវិធី​ Youtube របស់តារាស្រី pooklook_fonthip ដែលបានចេញផ្សាយម្សិលមិញបានធ្វើអោយទស្សនិកជនស្គាល់មនុស្សសំខាន់របស់នាងយ៉ាងលំអិត។ គ្រប់គ្នាដឹងថាលោក mike_pattaradet ចាប់ផ្តើមវិស័យដោយរបៀបណា ត្រូវគេមើលងាយកម្រិតណា មិត្តស្រីម្នាក់នេះបានជួយគាត់ចំនុចអ្វីខ្លះ។
ចុងក្រោយដែលគួរអោយភ្ញាក់ផ្អើលបំផុត តារាប្រុសធ្លាប់គិតចង់បញ្ចប់ជីវិតខ្លួនឯងពេលចូលវិស័យសិល្ប:ដំបូងៗ!! លោក mike_pattaradet និយាយថាកាលពីថតរឿងទីមួយគាត់មិនមែនការងារផ្សេងធ្វើ មិនមានចំណូលបន្ថែម ត្រូវធ្វើការងារហត់ហើយរងចាំបើកប្រាក់ខែពេលថតរឿងចប់ មិនមានអ្វីមកជួយអ្នកម្តាយ ធ្វើអោយគាត់គិតចង់លោកទំលាក់ពីលើអគារដែលគាត់រស់នៅរាល់ថ្ងៃ។
សំណាងល្អនៅថ្ងៃដែលចិត្តរបស់គាត់ធ្លាក់ដល់ចំនុចសូន្យគាត់ងាកចូលក្នុងផ្ទះទៅឃើញម្តាយរបស់ខ្លួនកំពុងត្រៀមទឹកក្រូច ត្រៀមរបស់អោយកូនប្រុសទៅថតរឿងយ៉ាងសប្បាយរីករាយ ធ្វើអោយគាត់ឈប់គិតខ្លីត្រឡប់មកចូលរួមធ្វើការងារដែលម្តាយខ្លួនមានមោទនភាពវិញ។ នៅក្នុងបទសម្ភាសន៍តារាប្រុសនិយាយបណ្តើរ ទឹកភ្នែកបណ្តើរកណ្តាលមុខមិត្តស្រី បណ្តាលអោយកញ្ញា pooklook_fonthip ដែលជាពិធីករចិត្តទន់ទ្រាំមិនបានស្ទើរយំតាមគាត់ដែល។

អត្ថបទដោយ សា