សង្ស័យប៉ាប៉ា នឹកម៉ាម៉ាខ្លាំងហើយ បានជាផុសភ្លាមចូលខមមិនភ្លាមបែបនេះ!!

បានចាកចេញទៅប្រទេសបារាំងរួចរាល់ហើយសម្រាប់កំពូលអ្នកម៉ែ chomismaterialgirl តារាស្រីដែលជាប់ភារកិច្ចនៅប្រទេសបារាំងរយ:ពេលមួយសប្តាហ៍ពេញ។ ពេលនេះប៉ាប៉ា nottvisrut​ ជាអ្នកទទួលខុសត្រូវមើលថែរក្សាកូនៗនៅផ្ទះតែម្នាក់ឯងនិងជាលើកដំបូងដែលត្រូវកូនៗរស់នៅដោយមិនមានម៉ាក់ម៉ាក់។
ចុងក្រោយពេលបានទៅដល់តារាស្រីបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “⚽️🏆 Ready for the World Cup !! #FIFAWorldCup #adidasfootball #adidasThailand #createdwithadidas” ដែលមានប៉ាប៉ា Like និងខមមិនមុនគេថា “Messiii 🔥” ។
បណ្តាលអោយក្រុមហ្វែនរបស់គ្រួសារ Nott-Chom រីករាយព្រោះសង្ស័យថាលោក nottvisrut​ ចាប់ផ្តើមនឹកភរិយាជាទីស្រលាញ់តាំងពីថ្ងៃដំបូងដែលនាងបានធ្វើដំណើរឆ្ងាយពីផ្ទះ។ ចំណែកអ្នកតាមដានរបស់អ្នកម៉ែវិញនាំគ្នាចូលមកសសើរថាអ្នកនាង chomismaterialgirl ចង់ថតស្តាយល៍អី ស្លៀកសំលៀកបំពាក់អ្វីក៏ចេញមកស្អាតដែល។

អត្ថបទដោយ សា