Rosé ព្យាយាមបង្អត់អាហារ ហើយភ្លាមៗនោះនាងក៏ដឹងអំពីមូលហេតុដែលវាជាគំនិតអាក្រក់!

ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងនាមជាតារា K-Pop  BLACKPINK បានចូលធ្វើបទសម្ភាសន៍ជាមួយ SIRIUSZXM ហើយ Rosé រីករាយក្នុងការចែករំលែកនូវអារម្មណ៍របស់ខ្លួន។ ខុសពីតារាស្រីKPop ហ្វេនទៀតដែរព្យាយាមបង្អត់អាហារដើម្បីរក្សារាង ម្ចាស់​បទ “Shut Down” បាន​ពន្យល់​ថា នាង​ត្រូវ​ញ៉ាំ​អាហារ​មុន​ពេល​ឡើងកម្មវិធីណាមួយ។ ហើយ​នាង​ចូល​ចិត្តញ៉ាំ​បាយ​ដោយ​សារ​តែ​ធ្វើឱ្យឆ្អែត ក្រៅ​ពី​បាយ នាង​ក៏​ចូលចិត្ត​គីមឈី​ដែរ ។

ប៉ុន្តែនាងមិនរើសអាហារទេ នាង​រីករាយ​នឹង​ញ៉ាំ​អាហារ​ណាក៏បានឱ្យតែធ្វើឱ្យ​នាង​​មិន​ឃ្លាន។កាលពី​មុន នាង​ព្យាយាម​មិន​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​នាង​មិន​អាចទ្រាំបាន​លើស​ពី​ពីរ​ម៉ោង​ទេ វាជាដែនកំណត់ដ៏លំបាករបស់នាង។ ក្រោយ​មក នាង​បាន​ទទួល​យក​ថា​នាង​ត្រូវ​ញ៉ាំ​អាហារ​ដ៏​ឆ្ងាញ់​ដើម្បី​ផ្តល់​ថាមពល​ដល់​នាង​ដែល​នាង​ត្រូវ​ការ​សម្រាប់​ថ្ងៃ។
After Footer (Active) - damrei Mr1 Zone2
Eriya