អតីតតួឯកប៉ុស្តិ៍លេខ៣រូបនេះ បន្ទាប់ពីទទួលបានឯករាជ្យ មានឱកាសចូលរួមកម្មវិធីប្រេនល្បីៗជារៀងរាល់ថ្ងៃ!
នេះជាការបង្ហោះមួយទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់រូបភាពរបស់ Diana Flipo ក្នុងឈុតមួយសន្លឹកនេះ គឺនាងស្ថិតក្នុងរ៉ូបពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងបបូរមាត់ក្រហម ។ នៅពេលដែរ តារាស្រី Diana បានបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ប្រេនអន្តរជាតិ BVLGARI #BMWGermanAutoxBVLGARI កាលពីម្សិលមិញ (ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2022) ។
បន្ទាប់ពីរូបភាពមួយឈុតនេះ ត្រូវបានចេញផ្សាយ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថាស្រស់ស្អាតខ្លាំង និងសប្បាយចិត្តដែលនាងមានឱកាសចេញតាមកម្មវិធីប្រេនល្បីៗជាច្រើន។ ហើយជាការពិតណាស់សម្រាប់ Deerna ឥឡូវនេះនាងគឺជាអ្នកសំដែងឯករាជ្យទាំងស្រុង ហើយនាងក៏បានបង្ហោះរូបភាពខ្លួននៅក្នុងកម្មវិធីផ្សេងៗជាច្រើន ដើម្បីឱ្យអ្នកគាំទ្រតាមដានគ្នាទៅវិញទៅមកស្ទើរតែរាល់ថ្ងៃផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya



