ស្ងៀមៗកុំចង់ហក់ដាក់! Pok ស្វាមីរបស់ Margie ខ្លាំងណាស់ដែរមិនមែនចេះច្រៀងតែម្ដងទេសូម្បីតែរាំក៏ធ្វើអោយតារាស្រីល្បីឈ្មោះម្នាក់នេះដល់ថ្នាក់គាំងគ្មានពាក្យនិងថ្លែង! មានវីដេអូ

ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​បង្កើត​បំបែកតម្រាបុរាណទៀតហើយ សម្រាប់តារាសម្រៀងប្រុសរូបសង្ហា POKMINDSETPok Passakorn ដោយទើបនិងចេញបទចម្រៀងថ្មី  DOK KON (TWERK) ដោយលើកនេះមានតារាសម្រៀងស្រីកំពូលស៊ិចស៊ីយ៉ាង Kratae R Siam រួមជាមួយតារារ៉េបជំនាញថ្មី​ JARVIS មកចូលរួមកបង្កើតប្រវត្តសាស្រ្ដថ្មីមួយនេះ

លើកនេះមិនមែនមានតែពាក្យក្នុងបទចម្រៀងថា  DOK KON ថែមទាំងមានឈ្មោះកូនភ្លោះទាំងពីរ Mika-Miya ទៀតផង ទាំងច្រៀងទាំងរាំមិនអោយចាញ់គ្នាទេ ជាមួយនិងក្បាច់  TWERK ក្រវីគូទអស់មួយទំហឹងតែម្ដងចា

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅពេលថ្មីៗនេះលោក Pok ទើបតែបង្ហោះវីដេអូប្រគួតរាំជាមួយនិងតារាស្រី Kratae ក្នុងជណ្ដើរយន្ដ ដោយមានទាំងឃ្លាសារថា “ប្រសិនបើជួបបែបនេះក្នុងជណ្ដើរយន្ដតើធ្វើយ៉ាងល្អទៅបាទ” ចំណែកឯខាងស្រី ក៏ចូលមកខមិនថា “ចុច  Hold តែម្ដងទៅ” ដោយនៅក្នុងវីដេអូកញ្ញា Kratae បញ្ចេញក្បាច់រាំ  TWERK ប្រគួតជាមួយ Pok ហើយខាងលោក Pok ក៏មិនព្រមចាញ់ដែលរាំបានដូចគ្មានខុសទេ

អត្ថបទដោយ : នីត្តា