អបអរសាទរ! ពេលនេះ នី រតនា និងភរិយា ទទួលបានសមាជិកថ្មីហើយ នេះជាលទ្ធផល!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ តារាចម្រៀងប្រុសល្បីឈ្មោះលោក នី រតនា បានប្រកាសក្នុងបណ្ដាញសង្គមថា ពេលនេះលោកនិងភរិយាទទួលបានសមាជិកថ្មីមួយរូបហើយ។

ក្នុងនោះផងដែរ តាមប្រភពពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក នី រតនា បានបង្ហោះរូបភាពអេកូទារក មួយសន្លឹក​ ដែលបញ្ជាក់ថាពេលនេះភរិយាលោកកំពុងតែពរពោះកូនក្នុងផ្ទៃ ហើយលោកថែមទាំងរៀបរាប់សារមួយឃ្លារទៀតថា៖

«ទីបំផុតពេលនេះ​ ក៏មកដល់….ពួកយើងត្រៀមខ្លួន រួចជាស្រេចសម្រាប់ ទទួលសមាជិកថ្មីមកកាន់គ្រួសារដ៏តូចមួយ របស់យើង»។

ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់តារាប្រុសរូបនេះ មាននាំគ្នាចែករំលែង និងអបអរសាទរដល់លោកនិងភរិយាគ្រប់ៗ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី