អញ្ចឹងតើបានរាងស្អាតណាស់! តួឯកស្រី Pancake រឹងមាំបង្ហាញក្បាច់យូហ្គាឲស្វាមីមើល…

មួយក្បាច់ហាត់ប្រាណនេះរបស់តួឯកស្រីនាង Pancake Khemanit សូម្បីតែស្វាមីរបស់នាងក៏ស្ងើចសសើរភរិយាដែលមានរាងកាយរឹងមាំអាចធ្វើបានក្បាច់យូហ្គាដែលពិបាកធ្វើមួយនេះផងដែរ។ ដោយតារាស្រី Pancake គឺជាតារាសម្ដែងដែលមានប្រជាប្រិយភាពល្បីល្បាញច្រើនឆ្នាំមួយរូបក្នុងរឿងភាគថៃជាច្រើនរឿង ហើយរូបនាងក៏ជាតារាបង្ហាញម៉ូតលំដាប់ប្រទេសដែលបានទៅដើរម៉ូតនៅបណ្ដាប្រទេសជាច្រើនលើសកលលោករួចមកហើយផងដែរ។

រូបនាងបានផ្ដើមជីវិតក្នុងសិល្បៈពីការប្រកួតជ្រើសរើសម៉ូដែលដើរម៉ូត ហើយរូបនាងក៏ទទួលបានជ័យលាភីនិងក្លាយជាតារាម៉ូដែលអាជីពរហូតដល់បច្ចុប្បន្នផងដែរ។ ក្រៅពីសមត្ថភាពនិងរូបសម្រស់ តារាស្រីនាង Pancake តែងត្រូវបានអ្នកគាំទ្រស្គាល់ថាជាតារាស្រីដែលមានរូបរាងស្វែលស្រឡូនស្អាតរហូតមក។ ហើយនៅពីក្រោយរូបរាងស្អាតនេះ Pancake តែងបង្ហោះរូបជាមួយនឹងការហាត់ប្រាណជាញឹកញាប់ ទោះបីជារូបភាពសន្លឹកឬវីដេអូខ្លីក៏អាចដឹងផងដែរថា រូបនាងមានការហាត់ប្រាណញឹកញាប់ណាស់ទើបអាចធ្វើបាននៅក្បាច់យូហ្គាដែលពិបាកៗ មួយក្បាច់ៗគឺសាកសមហើយដែលរូបនាងទទួលបានរាងស្រឡូនដូចនេះ។ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ