ទីក្រុងប៉ារីសឡើងកំដៅព្រោះឈុតទី២ របស់ម៉ែ Chomismaterialgirl 🔥🔥🔥!

បានបង្ហាញវត្តមាននៅគ្រប់ទំព័រពត៌មានតាំងពីថ្ងៃចាប់ផ្តើមដំបូងចំពោះការត្រឡប់មកចូលរួម Fashion Week វិញរបស់កំពូលតារាស្រី Chomismaterialgirl ហើយថ្ងៃទី២ម៉ែក៏ធ្វើបានយ៉ាងល្អតាមទំលាប់ គ្រប់គ្នាត្រូវងាកមកមើលព្រោះស្តាយល៍តែងខ្លួនបែបមហាសេដ្ឋីដែល Strong បំផុតក្នុងចំណោមរបស់នាង។
នៅមិនទាន់ដល់វគ្គត្រូវបញ្ចេញឈុតវែងនៅឡើយទេថ្ងៃនេះអ្នកនាង Chomismaterialgirl ចូលរួមកម្មវិធីនៃបែប Cool Cool (ខ៊ូលខ៊ូល) ខោខៅប៊ូយអាវយឺត ជាមួយគ្រឿងអល័ង្ការតំម្លៃថ្លៃមហាសាល និងកំពុងមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន។
បន្ទាប់ពីតារាស្រីបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “យប់មិញខ្ញុំសុបិន្តឃើញពស់រឹង (គ្រឿងពេជ្ររូបសត្វពស់) 🐍💎🌺✨️☁️” មានមនុស្សច្រើនណាស់ចូលមក like ខមមិនអោយរូប 🔥🔥🔥 និងសសើរថាម៉ែថាតែងខ្លួនក្នុង look នេះគឺឈ្នះអស់មាសត្រូវ!!!

អត្ថបទដោយ សា