រឿងភាគថៃបែបអភិនិហារទាំង ៣ ដែលកំពុងត្រៀមអង្រួនបេះដូងអ្នកគាំទ្រ

ជាអ្នកគាំទ្ររឿងបែបអភិនិហារ ស្នេហារ៉ូមែនទិច មែនទេ ? បើមែន ។ នេះជាប្រហែលដំណឹងល្អសំរាប់ប្រិយមិត្តទាំងអស់គ្នាជាក់ជាមិនខាន ព្រោះថារឿងភាគទាំង ៣ នេះ សុទ្ធសឹងតែជារឿងភាគដែលចូលរួមសម្ដែងពីតារាដែលមានសមត្ថភាព និងល្បីឈ្មោះជាច្រើន។

មិនតែប៉ុណ្ណោះដំណើររឿងសុទ្ធសឹងតែពោរពេញទៅដោយអាថ៍កំបាំង អភិនិហារដែលធ្វើអោយប្រិយមិត្តជាប់ចិត្តជាមិនខានក្រោយពីទស្សនារួច។

តោះក្រឡេកទៅមើលបន្តិចទៅមើលថាជារឿងអ្វី៖

1. My Love from the star

ជារឿងភាគដែលថតសារជាថ្មីពីរឿងភាពដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ដែលដំណើររឿងមានភាពកំប្លុកកំប្លែង ស្នេហារ៉ូមែនទិច រវាងតារាស្រីដ៏ល្បីប្រចាំប្រទេស និងបុរសដែលមកពីភពផ្កាយ។ ដែលចូលរួមសម្ដែងដោយតារាមានកេរ្ដិ៍ឈ្មោះប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ដូចជាលោក Nadech Kugimiya , Matt Peeranee, Masu Junyangdikul, Eye Kamolned និង God Itthipat ។

2. My Ambulance

ជារឿងបែបមនោសញ្ចេតណា អភិនិហារ ដែលនិយាយពីឆាកជីវិតរបស់គ្រូពេទ្យ និងទំនួលខុសត្រូវរបស់ពួកគេទៅលើអ្នកជំងឺ ។ ដែលចូលរួមសម្ដែងដោយតារាដែលល្បី និងមានទេពកោសល្យជាច្រើនរួមមាន Sunny Suwanmethanont, Mai Davika, Sky Wongravee, Thanerng Kanyawee និង Bank thiti ជាដើម។

3. My Dear Warrior

ចំណែករឿងមួយនេះវិញក៏មានការចូលរួមសម្ដែងពីតារាដែលមានកេរ្ដិ៍ឈ្មោះល្បីផងដែរដូចជា BaiFern Pimchanok និង Aob Thiti ។ ដំណើររឿងមួយនេះគឺនិយាយអំពីអព្ភូតហេតុមួយដ៏អស្ចារ្យមួយបានកើតឡើងទៅលើនារីម្នាក់ដែលមានបុរសចម្បាំងដ៏សង្ហារមួយរូបបានចេញពីសៀវភៅរឿងនិទានហើយមកជួបនិងនាង។

ប្រិយមិត្តកុំភ្លេចតាមដានរឿងភាគទាំងអស់នេះណា ៕

 

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ