អូម៉ាយហ្កត់!! ឈុតសម្លៀកបំពាក់របស់កញ្ញា davikah ធ្វើអោយអ្នកគាំទ្របើកភ្នែកធំ!!

កញ្ញា davikah ជាកំពូលតារាស្រីម្នាក់ទៀតដែលកំពុងបញ្ចេញភាពស្រស់ស្អាតនៅទីក្រុងប៉ារីសក្នុងទេសកាល Fashion Week រៀងចំឡើងដោយប្រែនល្បីៗរបស់ប្រទេសបារាំង។ ជារៀងរាល់ថ្ងៃនារីស៊ុបផើស្តាយបានបញ្ចេញម៉ូតសំលៀកបំពាក់ស្អាតៗអោយទស្សនិកជនបានកំសាន្តជានិច្ច ហើយចុងក្រោយកាលពីយប់មិញនេះឈុតរបស់នាងធ្វើគ្រប់គ្នាផ្អើលមើលតាមដោយមិនព្រិចភ្នែក។
ឈុតរបស់កញ្ញា davikah ជាឈុតវែងប៉ុន្តែល្វែងខាងមុខបញ្ចេញទាំងអស់ ស៊ិចស៊ីជាងអាវក្នុងទៀតព្រោះបិទបាំងតែត្រង់ចំនុច … តែប៉ុណ្ណោះ។ ស៊ីចស៊ីប៉ុន្តែបើធៀបជាមួយតារាកំពូលៗដែលមិនពីទ្វីបអឺរ៉ុបវិញ តារាស្រីថៃម្នាក់នេះមិនចាញ់នរណាឡើយ នាងមានទំនុកចិត្ត មានដងខ្លួនស្រស់ស្អាត ហើយមានសម្រស់ស្រស់ស្អាតវ៉ាដាច់មនុស្សជាច្រើននៅក្នុងកម្មវិធី។
តួឯកស្រីសម្បូរសមត្ថភាពម្នាក់នេះមិនដែលធ្វើអោយអ្នកគាំទ្រអស់សង្ឃឹមសូម្បីម្តង ដោយបន្ទាប់ផុសរូបចូលក្នុងអ៊ិនស្តាក្រាម ហ្វែនៗនៅប្រទេសថៃនិងក្រៅប្រទេសច្រើនណាស់នាំគ្នាចូលមកខមមិនអោយមេដាយ សសើរថានាងអស្ចារ្យ។

អត្ថបទដោយ សា