មួយរឿងក៏អស់ចិត្ត!! តួ​ឯកប្រុសល្បី icepanuwat អង្វរមេសុំលេងរឿងគូជាមួយកញ្ញា toeyjarinporn!!

ជាកូនប្រុសជំនាន់ក្រោយរបស់ទូរទស្សន៍បុស្តិ៍លេខ៣ដែលទទួលបានឧកាសជាច្រើនពីសានីយ៍សម្រាប់លោក icepanuwat ដែលទទួលបានរឿងថតម្តង ៥ រឿងតែម្នាក់ឯង។ ល្បីយ៉ាងណាគាត់ក៏មិនភ្លេចនារីដែលគាត់ចូលចិត្តតាំងពីតូចឡើយ ដោយចុងក្រោយនេះតារាប្រុសប្រកាសជាសាធារណ:ថាខ្លួនចង់សម្តែងរឿងគូជាមួយកញ្ញា toeyjarinporn ។
តាមបទសម្ភាសន៍នៅក្នុងកម្មវិធី NEWSPLUS លោក icepanuwat គាត់ឃើញស្នាដៃសម្តែងរបស់កញ្ញា toeyjarinporn តាំងពីក្មេងៗពេលពុំទាន់មានឧកាសឈានចូលក្នុងវិស័យសិល្ប:ឬបានជួបនាងដោយផ្ទាល់។ ពេលនេះបានក្លាយជាតួឯកប្រុសហើយសុំឧកាសជួបម្តងក៏អស់ចិត្ត គាត់ចូលចិត្តរាងកាយតូចខ្យូត មិនចេះចាស់ និងភាពក្រមិចក្រមើមរបស់នាងខ្លាំងណាស់។
ហើយនៅពេលពិធីករថាចុះម្តេចមិនសុំចាស់ទុំ? លោក icepanuwat លើកដៃសំពះហើយនិយាយដោយប្រើសំលេងទន់សុំអង្វរអ្នកដឹកនាំរឿង និងចាស់ទុំរបស់បុស្តិ៍លេខ៣អោយជួយរៀបចំអោយគាត់បានជួប toeyjarinporn តារាស្រីក្នុងក្តីស្រម៉ៃផង។

អត្ថបទដោយ សា