ជិតឆ្លងទន្លេរហើយនៅជួបរឿងបែបនេះទៀត! ម៉ែ oilatiporn ជួបដ្រាម៉ាស្រលាញ់កូនមិនស្មើរគ្នា ត្រូវគេរិះគន់យ៉ាងដំណំ!

ទទួលបានក្តីស្រលាញ់ច្រើនណាស់បច្ចុប្បន្ននេះសម្រាប់ “អូនធី” និង “អូនភី” កូនប្រុសភ្លោះរបស់តារាចម្រៀងប្រុស beamkawee និងអ្នកម៉ែ oilatiporn ដែលមិនថាទៅចូលរួមកម្មវិធី Event ណាក៏មានបណ្តាហ្វែនខ្លាប់តាមផ្តល់កំលាំងចិត្តដល់ទីកន្លែងយ៉ាងច្រើនសន្ធឺកសន្ទាប់។
ចុងក្រោយនេះដោយសាររូបភាព និងវីដេអូដែលប៉ាម៉ាក់បានផុសចូលក្នុងអ៊ិនស្តាក្រាមអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើននាក់នាំគ្នារិះគន់ វាយតម្លៃអ្នកម្តាយដែលកំពុងពពោះធំយ៉ាងដំណំថានាងជាម្តាយស្រលាញ់កូនមិនស្មើរគ្នា ដែលកំពុងធ្វើអោយលោក beamkawee និងអ្នកម៉ែ oilatiporn ស្ត្រែសហើយត្រូវចែញមុខមកអធិប្បាយ។
ថ្មីៗនេះទាំងពីរនាក់ស្វាមីភរិយាបានអាត់វីដេអូហើយនិយាយប្រាប់ថាហេតុអ្វីបានសម្បូររូបភាពជាមួយកូននេះ ហេតុអ្វីមិនសូវស្និទ្ធជាមួយកូននោះ។ អ្នកនាង oilatiporn បាននិយាយថានិយាយតាមត្រង់ណាមិនមានម្តាយឪពុកណាស្រលាញ់កូនមិនស្មើរគ្នាឡើយ សម្រាប់ខ្ញុំដែលមិនសូវមានរូបជាមួយ អូនភី ព្រោះគាត់ចូលចិត្តលេងម្នាក់ឯង ចំណែកអូនធីគាត់តែរត់មករកនិងនៅកៀកកើយជាមួយម៉ាក់ស្ទើរគ្រប់ពេល។

អត្ថបទដោយ សា