មានពេលវេលាសម្រាកលំហែកាយពីការពីការងារយ៉ាងធ្ងន់ក្នុងរយៈពេលខ្លីៗ តារាសម្ដែងប្រុសរូបសង្ហាលំដាប់តួឯក Mak Prin សុំត្រលប់ទៅរកលោកប៉ាអ្នកម៉ាក់នៅឯស្រុកកំណើតខេត្តឈៀងម៉ៃ ដោយជាផ្ទះថ្មីដេលសាម៉ីខ្លួនបានលះបង់ខិតខំសាងសង់ឡើងដើម្បីគ្រួសារ អាចនិយាយបានថាផ្ទះមួយខ្នងនវសាងសង់រួចរាល់យ៉ាងបរិបូរណ៍ 100 ភាគរយ ជាមោទនភាពរបស់ Mak ខ្លាំងបំផុត
ពីរូបភាពដែលយើងមើលឃើញក្នុងវីដេអូអាចនិយាយបានថាគ្រប់ជ្រុងគ្រប់មុំនៃផ្ទះពិតជាស្រស់ស្អាតពិតៗគួអោយចង់រស់នៅខ្លាំងណាស់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់អាចយល់ដល់បានពីភាពត្រជាក់ត្រជុំនិងក្ដីសុខក្នុងចិត្តយ៉ាងពិតប្រាកដ
ផ្ទះមួយខ្នងនេះពិតជាមានទេសភាពល្អខ្លាំងណាស់ ហ៊ុំព័ទ្ធទៅដោយធម្មជាតិដើមឈើខៀវខ្ចីយ៉ាងត្រជាក់ភ្នែក ហើយអស្ចារ្យខ្លាំងណាស់លុយរយលានមិនអាចកាត់ថ្លៃបានទេ
អត្ថបទដោយ : នីត្តា



































