ល្អអ្វីក៏ល្អម្ល៉េះ!! តួ​ឯកប្រុស Hussaweee មិនខ្លាចគ្រោះថ្នាក់ ចុះទឹកជួយអ្នកជួបគ្រោះទឹកជំនន់!

ប្រទេសថៃពេលនេះកំពុងបារម្មណ៍ព្រោះទឹកជំនន់កាន់តែឡើងទៅៗ ហើយពេលនេះក៏ចាប់ផ្តើមប្រកាសអាសន្នតាមរកជំនួយពីបណ្តាអ្នកមានកំលាំងកាយ កំលាំងចិត្ត និងកំលាំងសាធាផ្សេងៗដើម្បីមកជួយគ្នា។ ចុងក្រោយតួឯកម្ចាស់បេះដូងរបស់ទស្សនិកជនលោក hussaweee ស្ម័គ្រចិត្តយកអាសារលុយទឹកផ្តល់ដឹកជញ្ជូនស្បៀងអោយប្រជាជនជួបទុកលំបាក។
នៅក្នុងអ៊ិនស្តាក្រាមតារាប្រុសបានផុសរូបភាពព្រមជាមួយ​ Caption សសេរប្រាប់ពីទុក្ខលំបាករបស់អ្នកជួបគ្រោះធម្មជាតិនិងក្រុមបងៗដែលកំពុងជួយសង្គ្រោះគេយ៉ាងហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃ។ លោក hussaweee មិនរើសអើងខ្លួន និងមិនខ្លាចបាក់សម្រស់ជាតារានោះឡើយ គាត់ចុះលុយទឹកជ្រៅ លីសែង ម្អូបចំណីក៏ដូចជារបស់ចាំបាច់ផ្សេងៗយកទៅជូនគេយ៉ាងសស្រាក់សស្រាំង។
ឃើញហើយហ្វែនៗពេញចិត្តស្តូក ពួកគេនាំគ្នាចូលមកផ្តល់កំលាំងចិត្ត កោតសសើរថាលោក hussaweee ជាតារាប្រុសដែលបានទាំងសម្រស់បានទាំងចិត្ត មិនដែលបិទភ្នែកធ្វើមិនដឹងឡើយ នៅពេលឃើញគេជួបផលលំបាក។

អត្ថបទដោយ សា