ជាប់ឈ្មោះជាតារាស្រីមុខមូលដែលត្រូវមិត្តប្រុសតំណែងជាហាយសូបោះបង់ចោលដោយស្ងាត់ៗយូហើយសម្រាប់កញ្ញា aom_sushar ដោយទោះបីជាបានចេញមុខអោយសម្ភាសន៍ថាមិនពិតច្រើនដងយ៉ាងណា នាងក៏ត្រូវគេលើកយកឈ្មោះមកនិយាយដដែល។ ចុងក្រោយបិទមាត់អ្នកប្រើប្រាស់អ៊ិនធឺណែតដែលចូលចិត្តនិយាយផ្តេសផ្តាសដោយរូបគូ និងរូបរួមគ្រួសារយ៉ាងកក់ក្តៅ!

កញ្ញា aom_sushar ផុសរូបជាមួយមិត្តប្រុស និងវីដេអូចូលរួមញ៉ាំអាហារជាមួយគ្រួសារហាយសូ “Amp” ព្រមជាមួយ Caption សសេរថា “Happy birthday p’amp ka 🙂 សូមអោយមានក្តីសុខ សូមអោយសម្រេចគ្រប់បំណងប្រាថ្នា ឆ្នាំនេះពិបាករើសដាដូអោយខ្លាំងជាងគេបំផុត😄☺️ always love you ka ❤️”។

ដោយមានហ្វែនខ្លាប់សប្បាយចិត្តដោយសាបានដឹងយ៉ាងច្បាស់ថាទាំងពីរនាក់នៅល្អក់ល្អឺនជាមួយគ្នា ហើយបាននាំគ្នាចូលមកខមមិនជូនពរថ្ងៃកំណើតលោក “Amp” យ៉ាងច្រើនកុះករ។ សរុបចប់ណា! អ្នកចូលចិត្តថាតារាស្រិត្រូវគេបោះបង់ចោល តារាស្រី aom_sushar របស់យើងនៅតែជាមនុស្សស្រីដែលសំណាងបំផុតដដែល។
អត្ថបទដោយ សា



