កំពុងប្រមូលបណ្តាលតារាទូទាំងប្រទេសមកធ្វើជាហ្វែនខ្លាប់របស់ខ្លួនហើយនាពេលនេះសម្រាប់រឿង “ซุปตาร์2550 ឬ suptar2550” ដែលមានតួឯកល្បីៗមកចូលរួមសម្តែងដល់ទៅ ៥៤ នាក់ផ្សេងៗគ្នា។ ប៉ុន្តែទម្រាំមានថ្ងៃដែលអាចចេញផ្សាយបានអ្នកទាំងអស់គ្នាដឹងទេថា រឿងនេះបិះត្រូវគេលុបចោលព្រោះគោលបំណងរបស់អ្នកដឹកនាំរឿងច្បាស់លាស់ខ្លាំងលើរឿងនេះ។

នៅក្នុងកម្មវិធី 3 Zaap កាលពីថ្ងៃសៅរ៍នេះអ្នកដឹកនាំរឿង “ซุปตาร์2550 ឬ suptar2550” បានមកចូលរួមជាភ្ញៀវកិត្តិយសហើយបានបើកអាថ៌កំបាំងអោយទស្សនិកជនបានដឹងថាហេតុអ្វីបានជ្រើសយកកញ្ញា annethong មកធ្វើជាតួឯកស្រី។

លោក Ken Theeradeth និយាយថារឿងនេះមិនមែនជារឿងព្រេង ឬ រឿងនិទានដែលនិពន្ធឡើងចេញពីក្តីស្រម៉ៃនោះទេ វាជារឿងពិតជីវិតពិតដែលគាត់បានឆ្លងកាត់ ដូចច្នេះហើយតួឯកប្រុសស្រីទាំងអស់ត្រូវជាមនុស្សដែលគាត់ធ្លាប់ជួបពិតៗ។ ចំពោះតួឯកស្រីវិញគាត់បាននិយាយថា បើមិនបាន annethong រឿងនេះនឹងមិនអាចកើតមានឡើងឡើយលោក Ken Theeradeth បានប្រាប់ក្រុមការងារអោយត្រៀមចិត្តនៅពេលដែលគាត់ទៅចចារជជាមួយតារាស្រី។
អត្ថបទដោយ សា



