មិត្តអ្នកអានប្រហែលនៅចាំបានហើយថាអ្នកដឹកនាំរឿងល្បីរបស់យើងត្រូវមនុស្សដែលនាងទុកចិត្តលួចចូលបន្ទប់សម្ងាត់ហើយនាំយករបស់មានតម្លៃរួមទាំងអស់អស់ប្រហែល ២០លានបាត។ ចុងក្រោយតារាស្រីបានចេញមុខមកផ្តល់ពត៌មានអាបដេតពីរឿងក្តីដ៏គួរអោយអាណិតអោយគ្រប់គ្នាបានដឹង។

នៅក្នុងកម្មវិធី 3 Zaap បន្ទាប់ពីរៀបរាប់ពិវិនាទីដែលនាងចាប់ផ្តើមដឹងខ្លួនថាបាត់របស់ហើយ កញ្ញា annethong បានប្រាប់ទៅពិធីករថាពេលនេះដំណើររឿងបានទៅដល់ដៃប៉ូលីសហើយតែក៏នៅមិនទាន់ទទួលបានរបស់មកវិញឡើយ រាល់ថ្ងៃនេះនាងបានត្រឹមតែទន្ទឹមរងចាំអោយរបស់ដែលនាងខិតខំរកមួយជីវិតនោះត្រឡប់មករកនាងវិញ។

បណ្តាលអោយមិត្តភក្តិដែលនៅក្នុងកម្មវិធីជាមួយនាងនាំគ្នាទំលាក់ទឹកមុខព្រោះអាណិតកញ្ញា annethong ដែលនៅសុខៗត្រូវគេលួចវាយពីក្រោយខ្នង។ ចំណែកហ្វែនខ្លាប់អ្នកដែលយល់ចិត្តយល់ថ្លើមតារាស្រីវិញនាំគ្នាចូលផ្តល់កំលាងចិត្ត ហើយជូនពអោយនាងឆាប់ទទួលបានសម្បត្តិវិញក្នុងពេលឆាប់ៗជាពិសេសចិញ្ចៀនភ្ញាប់ពាក្យ។
អត្ថបទដោយ សា



