មិនសំខាន់កញ្ញា Ladiiprang មិនធ្វើអោយដល់ថ្នាក់នេះឡើយ!! ចុងក្រោយហ្វែនៗចូមមកនិយាយគ្រប់គ្នាថានៅក្រៅតារាស្រីស្អាតខ្លាំង!
ចាប់តាំងពីត្រឡប់មកនៅលីវម្តងទៀតតួឯកស្រីភ្នែកស្អាតដូចសត្វទន្សាយរបស់យើងកាន់តែស្រស់ស្អាត និងស៊ិចស៊ីទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយលើសពីនោះទៅទៀតកញ្ញា ladiiprang ទទួលបានក្តីអាណិតស្រលាញ់យ៉ាងពេញទំហឹងពីសំណាក់រាមច្បង និងហ្វែនៗ។

គ្រប់រូបភាពដែលតារាស្រីផុសចូលក្នុងអ៊ិនស្តាក្រាមនាពេលនេះទទួលបានចំនួន Like និងខមមិនយ៉ាងច្រើនមហាសាល ហើយរូបចុងក្រោយដែលទើបផុសអំបាញ់មិញនេះធ្វើអោយអ្នកគាំទ្រលង់ជាមួយដងខ្លួន ក៏ដូចជាភាពស៊ិចស៊ីក្នុងឈុតផ្កាឈូកខ្លីរបស់នាងជាខ្លាំង។

ដែលគួរអោយកត់សំគាត់មួយទៀតនោះគឺឈ្មោះរាមច្បង AnneThong ដែលនាងបាន Mention (និយាយដល់) នៅក្នុងផុសចុងក្រោយ។ កញ្ញា ladiiprang ជួយផ្សព្វផ្សាយផលិតផលអោយជាពិសេស ដែលចាត់ទុកទាំងពីរនាក់ស្និទ្ធស្នាលគ្នាខ្លាំងប៉ុន្តែគ្រានតែមិនមិនដែលបង្ហាញរូបគូជាមួយគ្នា។



