ស្រីស្អាត Single មិនយូ!! តួឯកប្រុសបុស្តិ៍លេខ៣តាមតារាស្រី ladiiprang ពេលនេះមិត្តភក្តិកំពុងជួយមើលអោយ !!
ទើបតែត្រឡប់មកនៅលីវវិញថ្មីៗនេះទេសសម្រាប់តួឯកស្រី ladiiprang ដែលបានប្រកាសបិទ ឆាកស្នេហាជាង ១០ ឆ្នាំជាមួយគូដណ្តឹងដោយសាហេតុផ្ទាល់ខ្លួន។ ចុងក្រោយតារាស្រីចេញមុខបានផ្តល់ដំណឹងអោយអ្នកសារពត៌មាននិងហ្វែនៗបានដឹងថាពេលនេះកំពុងមើលមើលតួឯកប្រុសបុស្តិ៍លេខ៣ម្នាក់!

នៅក្នុងកម្មវិធីបង្ហាញម៉ូតកាលពីយប់មិញតារាស្រីបានចូលរួមជាភ្ញៀវកិត្តិយស ហើយបានអោយសម្ភាសន៍ថានាងទទួលបានពាក្យសុំស្នេហ៍ពីតួឯកប្រុសល្បីម្នាក់ តែមិនទាន់បានសម្រេចចិត្តទេ ពេលនេះកំពុងអោយលោក Punjun ជួយមើលអោយថាម្នាក់នោះយ៉ាងណាដែល។

កញ្ញា ladiiprang នឹងបើកបង្ហាញមុខអោយទស្សនិកជនបានស្គាល់ក្នុងករណីដែលនាងព្រម បើកចិត្តទទួល ហើយព្រមសិក្សាចិត្តគ្នាជាមួយកំលោះកេរ្តិ៍ឈ្មោះមិនធម្មតានោះ។ ចាត់ទុកជាពត៌មានដែលអាចធ្វើអោយហ្វែនខ្លាប់របស់នាងសប្បាយចិត្ត ហើយនាំគ្នាទន្ទឹមរងចាំមើលមុខតួឯកប្រុសបុស្តិ៍លេខ៣ដោយចិត្តអន្ទះសា។
អត្ថបទដោយ សា



