កញ្ញា​ Mattperanee សុំឧកាសត្រឡប់ចូលសិល្ប:វិញ សន្យាថានឹងធ្វើខ្លួនអោយល្អជាងមុន!

ជាតួឯកស្រីដែលបានបាត់មុខពីវិស័យសិល្ប:អស់រយ:ច្រើនឆ្នាំសម្រាប់កញ្ញា mattperanee ដែលបន្ទាប់ពីមានដ្រាម៉ាស្នេហាត្រីកោណទស្សនិកជនស្ទើរភ្លេចមុខនាងបាត់ទៅហើយ។ ដើម្បីកុំអោយគេលែងស្គាល់ថ្មីៗនេះតារាស្រីបានប្រកាសថាចង់ត្រឡប់មកធ្វើការងារវិញ សូមទាំងអស់គ្នាផ្តល់ឧកាសអោយនាងផង!
កាលពីយប់មិញក្នុងកម្មវិធី EVENTBOY កញ្ញា mattperanee អោយសម្ភាសន៍ថា៥ឆ្នាំកន្លងផុតទៅនេះនាងមិនដែលបានធ្វើអ្វីឡើយបណ្តាលអោយនឹក និងចង់ត្រឡប់មកវិញឃើញសិស្សប្អូនជំនាន់ក្រោយៗខិតខំប្រឹងប្រែងធ្វើអោយនាងចង់មកចូលរួមប្រឹងប្រែងជាមួយពួកគេដែល។
តារាស្រីបានសន្យាថានាងនឹងធ្វើខ្លួនអោយល្អជាងមុន មិនមែនជាតួឯកស្រីដែលយកតែចិត្តខ្លួនឯងដូចមុនទៀតឡើយ សន្យាថានឹងល្អជាងមុន ខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដូចច្នេះហើយសូមទស្សនិកជន និងចាស់ទុំមេត្តាផ្តល់ឧកាសផង។ ចំពោះរឿងថាកញ្ញា mattperanee នឹងមានរឿងសម្តែង ឬការងារផ្សេងៗចូលមកពេលណាមិនមាននរណាហ៊ានអះអាងនោះឡើយ ហ្វែនៗត្រូវរងចាំទស្សនាជាបន្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា