ស្អាតខ្លាំងណាស់ DJ Put បង្អួតបរិយាកាសនៅផ្ទះលំហែរម៉ាមិនតាំងពីរព្រលឹមរហូតដល់យប់ឃើញហើយគួអោយចង់រស់នៅណាស់! មានវីដេអូ
ផ្ទះមួយខ្នងដ៏ស្រស់ស្អាតរបស់គូស្នេហ៍តារាល្បីឈ្មោះលោក DJ Putthichai ជាមួយភរិយា Jui Warataya ដែលនៅទីក្រុងបាងកក បានសាងសង់រួចរាល់រើចូលទៅរស់នៅបានហើយ ដើម្បីទុកទទួលស្វាគមន៍ដល់កូនតូចក្នុងផ្ទៃ នៅមិនប៉ុន្មានថ្ងៃទៀតទេនិងបានឃើញមុខគ្នាហើយ
ហើយនៅមានមួយផ្នែកទៀតនៃក្ដីសុខ ដែលយើងតែងតែឃើញពីរនាក់ប្ដីប្រពន្ធ Jui- Put ឆ្លៀតទៅមើលការងារនៅផ្ទះមួយខ្នងទៀតជាញឹកញាប់ គឺជាផ្ទះលំហែរកាយសាងសង់កណ្ដាលចំការម៉ាមីន នៅឯខត្តរាជបុរី កណ្ដាលបរិយកាសដ៏សែនត្រជាក់ត្រជុំហ៊ុំព័ទ្ធទៅដោយដើមឈើខៀវខ្លី និងសម្បូរទៅដោយដំណាំ និងផ្លែឈើសម្រាប់ប្រមូលផល និងលក់
ជាក់ស្ដែងនៅពេលថ្មីៗនេះរូបភាពផ្ទះថ្មីរបស់អ្នកទាំងពីបានផុសឡើងសារជាថ្មីម្ដងទៀត ដោយខាង DJ Putthichai នាំយកមកបង្ហាញនៅលើបណ្ដាញសង្គមដើម្បីបង្អួតបរិយាកាសនៃផ្ទះលំហែរតាំងពីរព្រលឹមរហូតដល់ពេលយប់ អមជាមួយប្រយោគថា “Day & Night #ចំការម៉ាមីន”
ហើយគ្រប់គ្នាដែលបានឃើញផ្ទះមួយខ្នងនេះហើយ ក៏ប្រញាប់ចូលទៅខមិនសរសើរពីភាពស្រស់ស្អាតនៃផ្ទះរបស់អ្នកទាំងពីរពេញទឹកពេញដី
អត្ថបទដោយ : នីត្តា































