ដោយសារមូលហេតុនេះសោះទើប Matthew ស្រលាញ់ Lydia មិនចេះធុញទោះរៀបការអស់រយៈពេល 17 ឆ្នាំហើយក៏ដោយ! មានវីដេអូ
ជាគូស្វាមីភរិយាដែលស្រលាញ់គ្នាផ្អែមល្ហែមទាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន សម្រាប់ Matthew Dean និង Lydia Sarunrat មកដល់ថ្ងៃនេះអ្នកទាំងពីរជាគូរជីវិតដែលស្រលាញ់គ្នាយូរអង្វែង 17 ឆ្នាំហើយៗក៏មានកូនបីនាក់ហើយដែរ ប៉ុន្ដែក្ដីស្រលាញ់ដែលមានចំពោះគ្នាគឺមិនដែលធ្លាក់ចុះបន្ទិចណាឡើយ ព្រោះលោកប៉ាអ្នកម៉ាក់តែងតែមានសកម្មភាពស្វីតៗធ្វើអោយអ្នកគាំទ្ររមូលពោះជាប់ជានិច្ច
ហើយក្នុងអំឡុងពេលចុងក្រោយរបស់អ្នកម្ដាយ Lydia ដែលឥឡូវពពោះកូនទីបីហើយជិតសម្រាល អ្នកម៉ាក់បានប្រាប់ថាពោះនេះគឺជាកូនចុងក្រោយហើយ ដូច្នេះហើយទើបនាងសុំរៀបចំថតរូបអោយអស់ដៃតែម្ដង មិនក្រែងចិត្តហ្វេនៗទៀតទេ ដើម្បីទុកជាការចងចាំល្អៗសម្រាប់គ្រួសារ
ទើបយើងបានឃើញរូបភាពដ៏សែនរ៉ូមែនទិចដែលខាងលោកប៉ា Matthew នាំយកមកផុសនៅលើបណ្ដាញសង្គមជាគូរូបជាមួយភរិយជាទីស្រលាញ់ Lydia អោបពោះអមជាមួយឃ្លារប្រយោគដ៏ផ្អែមល្ហែមថា “17 ឆ្នាំ មិនដែលចេះធុញ នៅតែចង់អោបនាងរាល់ថ្ងៃ 17 years strong”
គ្រប់គ្នាដែលបានឃើញសុទ្ធតែប្រញាប់ចូលមកអោយបេះដូងដល់លោកប៉ាអ្នកម៉ាក់ភ្លាមៗ ហើយក៏អត់ទ្រាំនិងសរសើរមិនបានដែរចំពោះភាពគួអោយស្រលាញ់របស់អ្នកទាំងពី ជាពិសេសភាពស៊ិចស៊ីរបស់អ្នកម៉ាក់តែម្ដង
អត្ថបទដោយ : នីត្តា




















