តួឯកប្រុសកូនសំណប់បុស្តិ៍លេខ៣ លោក m34nismind ត្រូវញ៉ាំបាយប្រអប់រាល់ថ្ងៃព្រោះ…!!

ជាតួឯកប្រុសជំនាន់ថ្មីដែលគ្រប់គ្នាត្រូវទទួលស្គាល់ថាប្រជាប្រិយភាពផ្ទុះខ្លាំងសម្បើមណាស់សម្រាប់លោក m34nismind ដោយបន្ទាប់ពីចាប់ផ្តើមសម្តែងជាតួរងម្តងគាត់ក៏ទទួលបានការងារជាតួឯកជាប់ៗគ្នារហូត ហើយក្នុងឆ្នាំ២០២២នេះ អ្នកដឹកនាំមានរឿងអោយសម្តែង៤រឿងផ្សេងៗគ្នាទៀតផង។
បន្ទាប់ពីឃើញការងារ និងការខិតខំប្រឹងប្រែងរបស់តួឯកប្រុសហើយអ្នកយកពត៌មានផ្សេងៗមានចម្ងល់ថាមូលហេតុអ្វីបានជាចាំបាច់ត្រូវធ្វើការធ្ងន់ដល់កម្រិតនេះ។ លោក m34nismind (មីន) គាត់ចង់រកចំណូលអោយបានច្រើនៗដើម្បីបង់រំលោះផ្ទះអោចប់សព្វគ្រប់មុនពេលខ្លួនមានអាយុ ៣០ឆ្នាំ។
តារាប្រុសបានបន្តថារាល់ថ្ងៃនេះមិនដែលហ៊ានចេញដើរលេង ទិញនេះទិញនោះដូចគេឯងឡើយ ញ៉ាំបាយប្រអប់នៅកន្លែងថតរឿងរហូត ថ្ងៃត្រូវចេញមុនម៉ោងក៏សុំគេនៅបន្តដើម្បីបានញ៉ាំបាយមុនចូលផ្ទះ ពេលខ្លះក៏សុំខ្ចប់យកមកកំដៅញ៉ាំថ្ងៃបន្ទាប់។ គាត់នឹងសន្សំសំចែតាមដែលអាចធ្វើបានព្រោះពេលនេះជាប់បំណុលព្រោះទិញផ្ទះអោយគ្រួសារជាង ២០លានបាត បើមិនញ៉ាំបាយប្រអប់ទេគាត់ខ្លាចខុសគម្រោងកា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា