មើលរំលងមិនបានទេតារាស្រី nychaa ក៏កំពុងប្រកៀកស្មារជាមួយតារាល្បីរបស់អឺរ៉ុបយ៉ាងកក្រើកនៅទីក្រុងប៉ារីស!

ជាតារាស្រីម្នាក់ទៀតដែលកំពុងទទួលបានចំណាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនពត៌មាន ក្រុមហ៊ុនហ្វាសសិន និងប្រែនគ្រឿងសំអាងទូទាំងពីភពលោកចំពោះតារាសម្តែងស្រីថៃកញ្ញា nychaa ដែលទទួលបានការងារជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះ។ ចុងក្រោយក្នុងទេសកាលបង្ហាញម៉ូតធំបំផុតប្រចាំឆ្នាំតារាស្រីម្នាក់នេះបានទៅបង្ហាញវត្តមាននៅទីក្រុងប៉ារីសហើយបានធ្វើអោយទីក្រុងទាំងមូលឡើងពណ៌ផ្កាឈូកដិតតែម្តង។
ចាប់តាំងពីថ្ងៃចេញដំណើរកញ្ញា nychaa ស្លៀកឈុតសម្លៀកបំពាក់របស់ប្រែន Valentino ដែលមានពណ៌ផ្កាឈូកដិត ហើយនៅពេលទៅដល់តារាស្រីចេញប្រត្តិបត្តការដើរថតរូបតាមតំបន់សំខាន់ៗពាសពេញទីក្រុងប៉ារីសបណ្តាលអោយមានរូបភាពជាមួយពណ៌ផ្កាឈូកដិត (Valentino) ជាច្រើនបែកធ្លាយនៅក្នុងបណ្តាញសង្គម។
ចំណែកនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីវិញពេញទៅដោយពាក្យសសើរ ដែលមិត្តភក្តិនិងហ្វែនខ្លាប់នាំគ្នាសសេរជូនចំពោះនាង។ កញ្ញា nychaa ពិតជាតារាស្រីដែលទើបរះក្នុងវិស័យហ្វាសសិនយ៉ាងពិតប្រាកដមែនពេលនេះទៅណាមកណាទស្សនិកជនឃើញតែរូបរបស់នាងគ្រប់ទីកន្លែងទាំងអស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា