Sweet ណាស់មួយគូនេះ ឆ្លៀតថ្ងៃខួបកំណើតកម្លោះរូបសង្ហារ Alek ផុសរូបយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍

កាលពីថ្ងៃទី ១៤ កន្លងទៅនេះគេបានឃើញបុរសសង្ហារ Alek បានបានផុសរូបដ៏ផ្អែមល្ហែមជាមួយ Toey ដែលត្រូវជាគូស្នេហ៍របស់លោក ហើយក្នុងដៃមានកាន់ផ្កាដ៏ស្រស់ស្អាតមួយបាច់ ហើយលោកក៏បានភ្អាប់ជាមួយនូវពាក្យពេចន៍អរគុណទៅកាន់រូបនាងដែលបានរៀបចំខួបកំណើតអោយលោក។

គួរបញ្ជាក់ផងដែរថាគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាអស់រយៈពេលពីរឆ្នាំមកហើយ បើទោះបីជារវល់រៀងខ្លួនជាមួយនិងការងារក៏ពិតមែន ប៉ុន្ដែអ្នកទាំងពីរក៏មិនដែលភ្លេចបង្ហាញនូវភាពផ្អែមល្ហែមរបស់ពួកគេឡើយ។

មិនតែប៉ុណ្ណោះក៏មានមិត្តភក្ដិរួមអាជីពជាច្រើនដូចជា Boy Pakorn, Great Warintorn, Namtarn Pichukkama, Taew Natapohn, Nychaa Nuttanicha, Film Thanapat, Matt Peranee, Ter Chantavit, Denkhun Ngament, Preem Ranida, Top Jaron និង Noi Bussakorn ក៏បាន comment ជូនពរខួបកំណើតដល់លោកនៅលើបណ្ដាញអ៊ីនស្ដាក្រាមផងដែរ។

តោះទៅមើលរូបដែលតារាប្រុសរូបនេះបានផុសបន្តិចមើល៖

 

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ