លួចមានអ្នកទី៣ ត្រូវជួបអីចឹងទើនរាង!! តារាស្រីទម្លាយកាពិតធ្វើអោយអតីតមិត្តប្រុសពេលនេះស្ទើរមិនមានកន្លែងអោយឈរ!

ស្នេហាវរាងកញ្ញា Ploi Horwang និងតារាសម្តែង too intarachote ជាគូស្នេហ៍ស្រលាញ់គ្នាបែប ខ៊ូលខ៊ូលដែលទស្សនិកជនជាច្រើននាក់គាំទ្រ និងលើកទឹកចិត្តអោយឆាប់រៀបការជាមួយគ្នា។ ចុងក្រោយអ្នកគាំទ្រស្លុតចិត្តព្រោះតារាស្រីចេញមុខប្រាប់ថាបែកគ្នាមួយរយ:ធំហើយ បែកគ្នាព្រោះគេលួចមានអ្នកថ្មីជាមនុស្សស្រីដែលស្និទ្ធស្នាលជាមួយនាង។
នៅក្នុងកម្មវិធីបើកសម្ភោធខ្សែរភាពយន្តថ្មីរឿង “OMG! รักจังวะ..ผิดจังหวะ” កញ្ញា Ploi Horwang បានអោយសម្ភាសន៍ទាំងមុខក្រៀមក្រំថាខាងប្រុសតែងតែមានអ្នកទី៣ អ្នកទី៤ អ្នកទី៥ ហើយសុទ្ធជាសិស្សប្អូនក្នុងវិស័យបង្ហាញម៉ូតដែលនាងស្គាល់។ តារាស្រីធ្លាប់អោយឧកាសពីរដងហើយតែគ្រប់យ៉ាងនៅដដែលដូចច្នេះហើយបែកគ្នាអោយដាច់ស្រេចគឺល្អបំផុត។
ដោយបន្ទាប់ពីបានឃើញបទសម្ភាសន៍របស់កញ្ញា Ploi Horwang ហើយហ្វែនខ្លាប់នាំគ្នាដង្ហែរទ័ព្ធវាយប្រហា រិះគន់ លោក too intarachote និងនាំគ្នាតាមបើកមុននារីមនុស្សចូលមកជ្រៀតជ្រែកស្នេហាគេនោះដោយកំហឹង។ បច្ចុប្បន្ននេះទៅណាមកណាលោក “ទូ” ជួបតែពាក្យរិះគន់ ជេ ដាក់បណ្តាសសា​ និងខមមិនអាក្រក់ៗគ្រប់ទីកន្លែង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា