ហ្វែនខ្លាប់ទិញសំបុត្រចាំព្រាត (មានវីដេអូ)!! តារាប្រុសសម្បូរមន្តស្នេហ៍លោក skywongravee បើកបង្ហាញខ្សែរភាពយន្តដំបូងក្នុងឆាកជីវិត!
ក្នុងចំណោមតារាប្រុសជំនាន់ក្រោយល្បីល្បាញទាំងអស់ លោក skywongravee គឺជាតួឯកដែលនារីៗស្រម៉ៃចង់បានដោយសាររូបរាងសង្ហារ និងចរិកលក្ខណ:មួយមួយត្រង់ទៅត្រង់មកគួរអោយស្រលាញ់របស់គាត់។ ថ្មីៗនេះទោះបីក្រុមហ៊ុនចាស់ (ណាដាវ) បានប្រកាសរំលាយធុរកិច្ចតារាប្រុសរបស់យើងក៏នៅតែទទួលបានការគាំទ្រ និងការងារច្រើនជាបន្តបន្ទាប់ដដែល។

ចុងក្រោយលោក skywongravee ត្រូវបានគេអញ្ជើញអោយធ្វើជាតួឯកប្រុសរបស់រឿង “OMG! รักจังวะ..ผิดจังหวะ” ដែលត្រៀមចាក់ផ្សាយតាមរោងភាពយន្តចុងខែតុលានេះ។ កាលពីម្សិលមិញនៅក្នុងកម្មវិធីបើកសម្ភោធរឿងថ្មីតារាប្រុសបានអោយសម្ភាសន៍ថានេះជាខ្សែរភាពយន្តដំបូងក្នុងឆាកជីវិតជាមួយ GDH គាត់បានខិតខំប្រឹងប្រែង និងទៅរឿងសូត្របន្ថែមច្រើនណាស់ដើម្បីសម្តែងរឿងនេះ។

តួឯកប្រុស skywongravee បន្តថានៅទីបំផុតក៏ដល់ពេលដែលចេញចាក់បញ្ចាំង គាត់សង្ឃឹមថាអ្នកគាំទ្រក៏ដូចជាទស្សនិកជនទាំងអស់បានកំសាន្ត និងសប្បាយរីករាយជាមួយការងាររបស់គាត់មួយនេះផងចុះ។ សម្រាប់អ្នកចាប់អារម្មណ៍ទស្សនា OMG! รักจังวะ..ผิดจังหวะ អាចរងចាំមើលតាមរោងកុនបានចាប់ពីថ្ងៃទី ២៧ ខែតុលានេះ ធានាសើចចុកពោះ!!
អត្ថបទដោយ សា



