កញ្ញា chanyamcclory ត្រូវគេរិះគន់ធ្ងន់ធ្ងរ “ស្អាតដែរតែហេតុអ្វីឆក់សង្សាររបស់មិត្តភក្តិ”!

កំពុងក្លាយជាដ្រាម៉ាស្នេហាដែលទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងថ្ងៃនេះសម្រាប់ករណីតារាស្រី Ploy Horwang បានឆ្លើយថាបែកបាក់ជាមួយសង្សារហើយព្រោះមានអ្នកទី៣ ជាមនុស្សជិតស្និទ្ធចូលមកបំបែក។ បណ្តាលអោយហ្វែនខ្លាប់នាំគ្នាតាមដានថានារីម្នាក់នោះជានរណា​ ហើយចុងក្រោយរឿងនេះផ្ទុះកាន់តែខ្លាំងព្រោះម្នាក់នោះជាតារាសម្តែងស្រីដែលកំពុងល្បីល្បាញ។
បន្ទាប់ពីមានពត៌មានមានម្ចាស់ហ្វេសប៊ុកម្នាក់ (មិត្តភក្តិរបស់ Ploy Horwang) បង្ហោះរូបលោក 2bobsquarepants ជាមួយមនុស្សស្រីម្នាក់ដោយផ្តល់តម្រុយថាម្នាក់នោះហើយជាអ្នកជ្រៀតជ្រែកស្នេហារបស់គេ។ នារីក្នុងរូបភាពនោះជាកញ្ញា chanyamcclory តារាស្រីកូនកាត់ថៃ អង់គ្លេស រុស្សី កំពុងមានកេរ្តិ៍ឈ្មោះល្អក្នុងវិស័យខ្សែរភាពយន្ត និងបង្ហាញម៉ូត។
ឃើញហើយអ្នកប្រើប្រាស់អ៊ិនធឺណែត ហ្វែនខ្លាប់ និងមិត្តភក្តិដែលដឹងរឿងទាំងអស់នាំគ្នាចូលរិះគន់កញ្ញា chanyamcclory ខ្លាំងៗថា “ស្អាតដែលហេតុអ្វីត្រូវលួចគេបែបនេះ”, អ្នកខ្លះថា “មិត្តស្និទ្ធស្នាមិនគួរធ្វើបែបនេះដាក់គ្នាឡើយ”។ តាមប្រភពរូបភាពនិងពត៌មានមើលទៅកញ្ញា chanyamcclory ជាអ្នកទី៣មែន ប៉ុន្តែដើម្បីអោយកាន់តែច្បាស់ហ្វែនៗអាចរងចាំស្តាប់ពីសាមីខ្លួនទាំងពីរបន្ថែមទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា